ការដាក់ទណ្ឌកម្ម​របស់​លោក​ខាងលិចលើរុស្ស៊ី​ស្មើ​នឹង​យក​កាំភ្លើង​បាញ់​ជើង​ខ្លួនឯង​

2022/06/03 05:31:51 pm        943

​សហរដ្ឋអាមេរិក៖ រយៈពេល​ប្រហែល​ ១​ខែ​បន្ទាប់ពី​រុស្ស៊ី​បើក​ការវាយលុក​ចូលក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​សាទរ​ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​របស់​លោក​ខាងលិច​លើ​ទីក្រុង Moscow និង​បាន​និយាយ​ថា ទណ្ឌកម្ម​ទាំងនោះ​បាន​បណ្ដាល​ឲ្យ​ប្រា​ក់រូ​ប្លិ៍​របស់​រុស្ស៊ី​ធ្លាក់​ថ្លៃ​ទាប​បំផុត​។

​រូបិយប័ណ្ណ​របស់​រុស្ស៊ី​បាន​ធ្លាក់​ថ្លៃ​ជិត​ពាក់កណ្ដាល ដែល​ជា​ការ​ធ្លាក់​ចុះ​ទាប​បំផុត​នៃ​ប្រា​ក់រូ​ប្លិ៍​ដោយ ​១៤៣រូ​ប្លិ៍​ស្មើនឹង ​១​ដុល្លារ​អាមេរិក​កាលពី​ថ្ងៃ​ទី​៧ ​ខែ​មីនា​កន្លងទៅ​។ ​លោក Iskander Lutsko អ្នក​យុទ្ធសាស្ត្រ​ជាន់ខ្ពស់​ផ្នែក​វិនិយោគ​នៅ​ក្រុមហ៊ុន ITI Capital ដែលជា​ឈ្មួញកណ្តាល​ហិរញ្ញវត្ថុ​ដ៏​សំខាន់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​បាន​និយាយ​ថា ការ​ដាក់​ទណ្ឌកម្ម​រប​ស់​សហរដ្ឋអាមេរិក និង​អឺរ៉ុប​លើ​ប្រទេស​រុស្ស៊ី​ស្មើនឹង​យក​កាំភ្លើង​បាញ់​ជើង​ខ្លួនឯង​។ ក្រោយ​ការឈ្លានពាន​ចូល​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី​២៤ ​ខែកុម្ភៈ បណ្ដា​ប្រទេស​លោក​ខាង​លិច​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុង Moscow ដោយ​ដាក់​គោល​​ដៅ​លើ​ហិរញ្ញវត្ថុ​របស់​ខ្លួន រួម​ទាំង​ការ​បង្កក​ទ្រព្យសម្បត្តិ​ក្នុង​ធនាគារ​កណ្ដាល​របស់​ខ្លួន​ រហូតដល់​បិទ​ចរន្ត​រូបិយ​ប័ណ្ណ​បម្រុង​បរទេស​។ ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ដំបូង​ការ​ភ័យ​ស្លន់ស្លោ​បាន​កើត​ឡើង ​ស្រប​ពេល​ដែល​សាធារណ​ជន​បាន​ព្យាយាម​ដក​ប្រាក់​ឲ្យ​បាន​ច្រើន​តាមតែ​អាច​ធ្វើ​ទៅ​បាន​ពី​ធនាគារ ដើម្បី​ទិញ​ទំនិញ​នៅ​ពេល​ដែល​តម្លៃ​ទំនិញ​នាំចូល​ហក់​ឡើង​។

តម្លៃ​ទំនិញ​ប្រើ​ប្រាស់​បាន​កើន​ឡើង ១៧.៥​ភាគរយ​នៅ​កាលពី​ខែ​មេសា​។ ប៉ុន្តែ​នៅ​ខែ​បន្ទាប់ រូបិយប័ណ្ណ​របស់​រុស្ស៊ី​បាន​ងើបឡើង​វិញ​ដល់ ៤០​ភាគរយ​ធៀប​នឹង​ប្រាក់​ដុល្លារធៀប​ទៅ​នឹង​កាលពី​ខែ​មករា ដោយ​លោត​ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈពេល ​៧​ឆ្នាំ​ចុង​ក្រោយនេះ និង​ក្លាយ​ជា​រូបិយប័ណ្ណ​ដែល​ដំណើរ​ការ​ល្អ​បំផុត​របស់​ពិភពលោក​ក្នុង​ឆ្នាំ២០២២​។ ​សហភាព​អឺរ៉ុប​បាន​នឹង​កំពុង​ពិភាក្សា​អំពី​ការកាត់បន្ថយ​ការ​ពឹង​ផ្អែកលើ​ថាមពល​របស់​រុស្ស៊ី បន្ទាប់ពី​មាន​ការ​ជជែក​គ្នា​អស់​រយៈពេល​មួយ​ខែ ដោយ​បាន​សម្រេចចិត្ត​កាល​ពី​ថ្ងៃ​ចន្ទ​លើ​បម្រាម​នាំចូល​ប្រេង​ពី​រុស្ស៊ី​ឲ្យ​បាន ៩០​% ​ទៅកាន់​សហ​ភាព​អឺរ៉ុប​នៅ​ចុង​ឆ្នាំនេះ ជា​ផ្នែក​នៃ​កញ្ចប់​ទណ្ឌកម្ម​ទី​៦ ​របស់​ប្លុក​នេះ​។ សហភាព​អឺរ៉ុប​បាន​បញ្ចប់​ការសម្រេចចិត្ត​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm