អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy និយាយថា ទាហានអ៊ុយក្រែនប្រមាណ ១០០នាក់បានស្លាប់ និងប្រហែល ៤៥០ ទៅ ៥០០នាក់បានរងរបួសជារៀងរាល់នៅក្នុងតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន។

លោក Zelenskyy បានប្រាប់វេទិកាសន្តិសុខសកលទីក្រុង Bratislava នៃប្រទេសស្លូវ៉ាគីនៅចំពោះមុខក្រុមមេដឹកនាំសហភាពអឺរ៉ុបថា នៅក្នុងតំបន់ភាគខាងកើតនៃរដ្ឋរបស់យើងស្ថានភាពធ្ងន់ធ្ងរបំផុត។ ខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាដឹងថា បន្ទាប់ពីការរំដោះបានតំបន់ Ukrainska Pravda នៃទីក្រុង Kyiv និងតំបន់មួយចំនួននៃរដ្ឋរបស់យើង សង្គ្រាមនៅតែបន្ត ហើយមនុស្សរាប់រយនាក់នឹងរង់ចាំដោយឥតប្រយោជន៍ ពលរដ្ឋរាប់រយគ្រួសារនឹងរង់ចាំដោយឥតន័យ សម្រាប់មនុស្សជាទីស្រឡាញ់របស់ពួកគេជារៀងរាល់ថ្ងៃ។ នោះហើយជាមូលហេតុចម្បងដែលបង្កឲ្យមានបញ្ហាប្រឈមដ៏ធំសម្រាប់យើង។
ខណៈការវាយលុករបស់រុស្ស៊ីបានឈានចូលដល់ថ្ងៃទី១០០ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ទីក្រុង Severodonetsk, Lysychansk, Bakhmut និងតំបន់ជុំវិញជាច្រើនកំពុងប្រឈមរងការវាយប្រហារដ៏ខ្លាំងក្លារបស់កងកម្លាំងរុស្ស៊ី៕
អត្ថបទ៖ សុខមាន