ឯកឧត្តម ជាម យៀប ប្រកាសបិទយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ចំនួន៤ឃុំ នៅស្រុកពាមរក៍

2022/06/03 06:12:22 pm        501

ព្រៃវែង៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជាស្រុកពាមរក៍​ខេត្ត​ព្រៃវែង បានប្រកាសបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ​ទី៥ ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និង​ជា​សមាជិក​អចិន្ត្រៃយ៍គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធាន ក្រុមការងារ ចុះមូលដ្ឋានខេត្តព្រៃវែង នៅបរិវេណសួនច្បារអតីតកំពង់ចម្លងអ្នកលឿងត្រើយខាងកើត។

ក្នុងពិធីនោះក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ជាសមាជិក សមាជិកា ក្រុមការងារគណៈកម្មាធិការកណ្តាល សមាជិកគណៈកម្មាធិការ​គណបក្ស​ខេត្ត ក្រុង ស្រុក ចូលរួមយ៉ាងច្រើនកុះករ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ក្រោមកិច្ចដឹកនាំ​ប្រកប​ដោយ​គតិប​​ណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច​ជោគជ័យ​ដ៏​ធំធេង​លើ​គ្រប់​វិស័យនាពេលនេះ គឺដោយសារគណបក្ស ប្រជាជនកម្ពុជា មានគោលដៅ​ចម្បង​ក្នុង​ការ​បន្ត​ពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំ និងជំរុញ​ការកសាង អភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យប្រកបដោយនិរន្តរភាព ដើមី្បថែ​រក្សា​ការពារ​រាល់​សមិទ្ធផលនៃសង្គមជាតិឲ្យបានគង់វង្ស។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអំពាវនាវអោយ សមាជិកសមាជិកា គណបក្ស​ប្រជាជន និងប្រជាពលរដ្ឋខេត្តព្រៃវែង ដែលមានឈ្មោះបោះឆ្នោត សូមអញ្ជើញ​ទៅបោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា ដែលមានសញ្ញារូបទេវតាបាចផ្កា ទៅតាមលំដាប់​លេខរៀង​នៃ​ឃុំសង្កាត់​របស់ខ្លួន ដើមី្បគាំទ្របេក្ខភាពមេឃុំចៅសង្កាត់ក្នុងកិច្ចអភិវឌ្ឍបន្តបន្ទាប់ទៀត។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានថ្លែងអំណរគុណផងដែរ ជូនចំពោះ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តបាត់ដំបង និងខេត្តព្រៃវែង ដែលតែងតែជួយអភិវឌ្ឍបណ្តាភូមិ ឃុំ ខេត្តទាំងពីរ​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើនជារៀងរាល់ថ្ងៃ។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីបិទយុទ្ធនាការបោះឆ្នោត​ក៏​មានការ​ហែ​ក្បួន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥នេះ បានប្រព្រឹត្តទៅនៅតាមដែន​រដ្ឋបាល​ឃុំ សង្កាត់របស់ខ្លួនយ៉ាងអធឹកអធម តាមរថយន្តតូច ធំ ម៉ូតូ និងម៉ូតូរ៉ឺម៉ក់ ជាច្រើនគ្រឿង ដោយមាន​ការ​លាយឡំទៅនឹងសំឡេងឧឃោសនស័ព្ទ និងសម្រែក​ជ័យឃោស​ប្រកប​ទៅ​ដោយ​ខ្លឹមសារ​អត្ថន័យនៃគោលនយោបាយរបស់គណបក្ស៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm