អាល្លឺម៉ង់៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់លោក Robert Habeck បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអាល្លឺម៉ង់ត្រូវតែធ្វើការឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើថាមពលរបស់រុស្ស៊ី ប៉ុន្តែការដាក់ទណ្ឌកម្មពីលោកខាងលិចលើការវាយលុករបស់រុស្ស៊ីចូលអ៊ុយក្រែន នៅតែដាក់បន្ទុកយ៉ាងខ្លាំងលើម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ី។
លោក Habeck បានប្រាប់ក្រុមអ្នកតំណាងរាស្ត្រថា សេដ្ឋកិច្ចរុស្ស៊ីកំពុងដួលរលំដោយបន្ថែមថា ប្រទេសអាល្លឺម៉ង់បានបំពេញតួនាទីរបស់ខ្លួន ដោយកាត់បន្ថយការនាំចេញទៅរុស្ស៊ីកាលពីថ្ងៃមីនាក្នុងរង្វង់ 60%។ យោងតាមរដ្ឋមន្ត្រីខាងលើ ទូទាំងប្រទេសជាសម្ព័ន្ធមិត្តដែលចូលរួមក្នុងការដាក់ទណ្ឌកម្ម ការនាំចេញទៅកាន់ប្រទេសរុស្ស៊ីបានធ្លាក់ចុះ 53% ធៀបនឹងខែមុន ខណៈដែលការធ្លាក់ចុះក្នុងចំណោមរដ្ឋអព្យាក្រឹត ឬគាំទ្ររុស្ស៊ីមាន 45% នេះបើ។ លោកបាននិយាយថា លោក Putin នៅតែទទួលបានប្រាក់ ប៉ុន្តែពេលវេលាមិនអំណោយផលសម្រាប់រុស្ស៊ីទេ ពេលវេលាកំពុងប្រឆាំងនឹងរុស្ស៊ី៕
អត្ថបទ៖ សុខមាន