ក្រុមកីឡា​ហុក​គី​នារី​កម្ពុជា​ចេញទៅ​ប្រកួត​ជម្រុះ​កីឡា​អាស៊ី​នៅ​ឥណ្ឌូនេស៊ី​

2022/06/03 06:22:10 pm        142

​ហុក​គី​៖ ក្រុមកីឡា​ហុក​គី​នារី​ជម្រើសជាតិ​កម្ពុជា កាលពី​ថ្ងៃទី​០២ ខែមិថុនា​ម្សិលមិញបានធ្វើ​ដំណើរ​ទៅ​ទីក្រុង Jakarta ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ធ្វើការ​ប្រកួត​ជម្រុះ​កីឡា​អាស៊ី Women’s Asian Games Qualifier 2022 ចាប់ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខជាមួយ​បេក្ខភាព​ប្រកួតប្រជែង ៦​ប្រទេស​ផ្សេងទៀត។​

លោក កាំ​ង សុធា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ហុក​គី​កម្ពុជាបាន​ឲ្យ​ដឹងថា ប្រទេស​ដែល​ចូលរួម​ប្រកួត​ជម្រុះ​កីឡា​អាស៊ីលើ​វិញ្ញាសា​កីឡា​ហុក​គី​នារី​នេះគឺមាន​កម្ពុជា សិង្ហ​បុរី កា​ហ្សា​ក់​ស្ថាន ហុងកុង ស្រីលង្កា អូ​បេ​គី​ស្ថាន និង​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី។ ក្នុងចំណោម ៧​ប្រទេស​នេះនឹងត្រូវ​ប្រកួត​ជម្រុះ ៣​ក្រុម​ចេញ ហើយ​ជ្រើស​រើសើ​ក្រុម​ជ័យលាភី ៤​ក្រុម​ឡើងទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​កីឡា​អាស៊ីនៅ​ទីក្រុង Hangzhou ប្រទេស​ចិន។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដថា ការចូលរួម​នេះគឺជា​កាតព្វកិច្ច​របស់​កម្ពុជា ក្នុងនាម​ជា​សមាជិក​ពេញសិទ្ធិ​របស់​សហព័ន្ធ​កីឡា​ហុក​គី​អាស៊ី ប៉ុន្ដែ​លោក​បាន​ចាត់ការ​ប្រកួត​ជម្រុះ​នេះគឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់ ក្នុងការ​វាយតម្លៃ​ចំណាត់ថ្នាក់​របស់​ប្រទេស​នានាប្រចាំ​ទ្វីបអាស៊ីក្នុង​ឆ្នាំ​២០២២ ហើយក៏​ជា​ការវាស់ស្ទង់​កម្រិត​សមត្ថភាព សិទ្ធ​ផល​របស់​ក្រុមកីឡា​ហុក​គី​នារី​កម្ពុជា ក្រោយ​ប្រមូលផ្តុំ​ហ្វឹកហាត់​បិទ​ខ្ទប់នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ផងដែរ។

​ម្យ៉ាងវិញទៀត ការចូលរួម​ប្រកួត​នេះក៏​ជាការ​បង្កើន​គុណភាព​បច្ចេកទេស​ របស់​ក្រុមកីឡា​ហុក​គី​នារី​កម្ពុជា សម្រាប់​ត្រៀមលក្ខណៈ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះកីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ខាងមុខ។ ទន្ទឹម​ជាមួយគ្នា សហព័ន្ធ​ក៏​កំពុង​សិក្សា​ពី​គម្រោង​បញ្ជូន​ក្រុមកីឡា​ហុក​គី​កម្ពុជា ទៅ​ហ្វឹកហាត់​ក្រៅប្រទេសតាមរយៈ​កិច្ចសហការ​ជាមួយ​ដៃគូ​អន្ដរជាតិ ដើម្បី​ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នា​ឆ្នាំក្រោយ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        125
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        136
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm