រុស្ស៊ី​ដណ្ដើម​បាន​ដែនដី​ភាគច្រើន​នៃ​ទីក្រុង​សំខាន់​ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន តែ​ប្រឈម​ការ​វាយបក​នៅ​ភាគខាងត្បូង​

2022/06/03 06:44:26 pm        1.0 K

​អ៊ុយក្រែន៖ កងកម្លាំង​រុស្ស៊ី​បាន​រាយការណ៍​ពី​ការ​ដណ្ដើម​គ្រប់គ្រង​បានដែនដី​ភាគច្រើន​ នៃ​ទីក្រុង​សំខាន់​ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ​ប៉ុន្តែ​ប្រឈម​ការ​វាយបក​នៅ​ភាគខាងត្បូង​។ កង​កម្លាំង​រុស្ស៊ី​កំពុង​វាយប្រហារ​ដ៏​សន្ធាប់​លើ​ទីក្រុង Severodonetsk ដែល​គេ​បាន​មើល​ឃើញ​ថា ​ជា​មូលដ្ឋាន​ចុង​ក្រោយ​ក្នុង​តំបន់​ភាគ​ខាងកើត​នៃ​ខេត្ត Luhansk​។

​អភិបាលខេត្ត Luhansk លោក Serhiy Haidai បាន​និយាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃ​ពុធ​ថា នៅ​ពេល​នេះ​កងកម្លាំង​រុស្ស៊ី​បាន​គ្រប់គ្រង​ទីក្រុង ​80%​។ លោក​ក៏បាន​និយាយ​ផង​ដែរ​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​កំពុង​បន្ត​ការ​តស៊ូ​របស់​ពួកគេ​យ៉ាង​ស្វិតស្វាញ​។ ​ចំណែក​ក្រសួង​ការពារជាតិ​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ផ្លូវ​សំខាន់​ចូល​ទៅ​ទីក្រុង Severodonetsk ទំនងជា​នៅតែ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ទាហាន​អ៊ុយ​ក្រែ​ន​នៅឡើយ ប៉ុន្តែ​កងកម្លាំង​រុស្ស៊ី​នៅតែ​បន្ត​វាយ​ដណ្ដើម​កាន់កាប់​ទីក្រុង​សំខាន់​នេះ​ជា​បណ្ដើរៗ​។

​ទន្ទឹម​នឹង​នេះ​ដែរ​កង​កម្លាំង​អ៊ុយ​ក្រែ​ន​កំពុង​វាយបក​វិញ​នៅ​ភាគ​ខាង​ត្បូង​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ពុធ​បាន​ដកស្រង់​សម្តី​អភិបាលក្រុង Kherson ដែល​និយាយ​ថា ​ពួកគេ​បាន​រំដោះ​ភូមិ​ជាង 20 នៅ​ភាគ​ខាងជើង​នៃ​តំបន់​នេះ​។ រុស្ស៊ី​បាន​អះអាង​មុន​នោះ​ថា ​ខ្លួន​បាន​គ្រប់​គ្រង​តំបន់​នេះ​ទាំងមូល​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        67
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        63
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm