កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ ២​លើក​ក្នុង​រយៈពេល​មិន​ដល់​ ១​សប្ដាហ៍​ជា​ការ​ផ្គើន​នឹង​អាមេរិក​

2021/04/27 09:59:58 am        119

​អាមេរិក៖ ​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​របស់​សហរដ្ឋ​អាមេរិក បាន​និយាយ​ប្រាប់ CNN ​ថា យោង​តាម​ការវាយតម្លៃ​ចារកិច្ច​កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក ​២​គ្រាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​ជា​ការ​ផ្គើន​នឹង​ទីក្រុង​វ៉ា​ស៊ី​ង​តោន​។​ ​​ទោះបីជា​យ៉ាងណាក៏ដោយ គេ​មិនទាន់​ដឹង​ច្បាស់​នោះ​ទេ​ថា ​តើ​វា​ជា​ប្រភេទ​មី​ស៊ី​ល​រយៈ​ចម្ងា​យ​​ជិត មធ្យម ឬ​រយៈ​ចម្ងាយ​ឆ្ងាយ ដូចជា​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប ICBM​ នោះ​ទេ។​

​​ក្រុម​ចារកិច្ច និង​យោធា​សហរដ្ឋអាមេរិក កំពុង​វិភាគ​ទិន្នន័យ​ពី​ការ​បាញ់​សាកល្បង ដើម្បី​កំណត់​ថា ​តើ​វា​ជា​ប្រភេទ​មី​ស៊ី​ល​អ្វី និង​ហោះ​បាន​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ។​ ​​គួរ​ឲ្យ​ដឹងថា មី​ស៊ី​ល​រយៈ​ចម្ងាយ​ជិតអាច​ហោះ​បាន​ចម្ងាយ​តិច​ជាង ១​ពាន់​គីឡូម៉ែត្រ ខណៈ​ដែល​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម អាច​ហោះ​បាន​ចម្ងាយ​ចន្លោះ​ពី ១​ពាន់គីឡូម៉ែត្រទៅ ៣​ពាន់គីឡូម៉ែត្រ។​ សហរដ្ឋ​អាមេរិកតាមដាន​ការ​បាញ់​សាកល្បង​អាវុធ ​របស់​កូរ៉េខាងជើងតាមរយៈ​រ៉ា​ដា និង​ផ្កាយ​រណ​ប ដែល​អាច​ចាប់​ជាប់​សញ្ញា​កម្ដៅ​មី​ស៊ី​ល ពេល​បាញ់​ចេញ​ភ្លាមៗ។​

​​នៅ​ព្រឹក​ថ្ងៃនេះ​ផង​ដែរ នាយសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង បាន​និយាយ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​គ្មាន​អត្តសញ្ញាណ ​ចូល​ទៅ​ក្នុង​សមុទ្រ​ចន្លោះ​តំបន់​ឧបទ្វីប​កូរ៉េ និង​ប្រទេស​ជប៉ុន។​ ​យោង​តាម​សេចក្ដីរាយការណ៍​ ពី​ក្រសួងការពារជាតិ​ជប៉ុន​បាន​ឲ្យ​ដឹង​ថា មី​ស៊ី​ល​នេះ​ទំនងជា​បាន​ធ្លាក់​នៅ​ក្រៅ​ដែនដី​ជប៉ុន និង​តំបន់​សេដ្ឋកិច្ច​ពិសេស។ ក្រុម​ឆ្មាំ​សមុទ្រ​ជប៉ុន​បាន​ក្រើន​រំឭក​នាវា​ ពី​ការ​ឃ្លាំ​មើល​បំណែក​ធ្លាក់​របស់​មី​ស៊ី​ល​។​ កាលពី​សប្ដាហ៍​មុន កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ ២​គ្រាប់​ផង​ដែរ ដែល​ជា​ការ​បាញ់​សាកល្បង​ជា​លើកដំបូង ចាប់​តាំង​ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ​ចូ បៃ​ដិ​ន ឡើង​កាន់​តំណែង​៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        33
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        33
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm