ខេត្តកោះកុង បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ទ្រង់ទ្រាយធំ

2022/06/03 07:11:51 pm        661

កោះកុង៖ នៅតាមបណ្តាស្រុកនីមួយៗខេត្តកោះកុង ព្រឹកថ្ងៃទី៣ ខែមិថុនា មានប្រមូលផ្តុំគ្នា ដង្ហែរក្បួនបិទបញ្ចប់ការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិ៥ លុះដល់ពេលរសៀល នឹងមានឃោសនាទ្រង់ទ្រាយធំនៅទីរួមខេត្ត។

ដោយឡែកនៅមូលដ្ឋានឃុំភ្ញីមាស ស្រុកគិរីសាគរ ឯណោះវិញ ឯកឧត្តម ដុំ យុហៀន អនុប្រធាន ក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកោះកុង ​អញ្ជើញ​បិទយុទ្ធនាការ​ឃោសនា​រកសំឡេង ក្នុងឃុំចំនួន៣ គឺឃុំភ្ញីមាស ឃុំកោះស្តេច និងឃុំព្រែកខ្សាច់។

ឯកឧត្តម ដុំ យុហៀន បានក្រើនរម្លឹកដល់សមាជិកសមាជិកា​គណបក្សប្រជាជនកម្ពុជា​ស្រុក​គិរីសាគរ ​ចាំបាច់ថែរក្សាសុខភាព​ឱ្យបានល្អ ​ខណៈដំណើរការបោះឆ្នោត នៅថ្ងៃទី៥ ខែមិថុនា ខិតជិត​មក​ដល់ទៅហើយ។ ​សូមពិនិត្យមើលអត្តសញ្ញាណប័ណ្ណ និងឯកសារបញ្ជាក់ផ្សេងៗ បម្រើការ​បោះឆ្នោតឱ្យបានត្រឹមត្រូវ ​ចៀសវាង​ខកខាន​ពុំបាន​ទៅ​បំពេញកាតព្វកិច្ចរបស់ខ្លួន ចំពោះការបោះឆ្នោត។

ឯកឧត្តម បានសង្កត់ធ្ងន់ដែរថា ការអភិវឌ្ឍរីកចម្រើនរុងរឿងស្ទើរតែគ្រប់វិស័យដូចពេលបច្ចុប្បន្ន នេះ គឺដោយសារតែប្រទេសជាតិមាន​សុខសន្តិភាពពេញលេញ​ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មគ្គុទ្ទេសក៍​ឯក​ដ៏ឆ្នើម។

ឯកឧត្តម បាន​អំពាវនាវ​ដល់​សមាជិកសមាជិក ​និងប្រជាពលរដ្ឋ ​មេត្តាបន្តបោះឆ្នោត​ជ្រើសរើស ក្រុម​ប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ ​ដែល​មកពីគណបក្សប្រជាជនកម្ពុជា​ជាប់ឆ្នោត ​ច្បាស់ជាមិនខក បំណង​នោះឡើយ​សម្រាប់អភិវឌ្ឍន៍​មូលដ្ឋានឥតឈប់ឈរ។

តំណាងសមាជិកសមាជិកាគាំទ្រស្រឡាញ់គណបក្សប្រជាជនកម្ពុជា ​បានលើកឡើងថា ការដែល​ពួកគេមក​ចូលរួមឃោសនារកសំឡេងឆ្នោត ព្រោះតែក្តីស្រឡាញ់ពេញចិត្តចំពោះការដឹកនាំ​របស់​មេឃុំ ​មកពីគណបក្សប្រជាជនកម្ពុជា ​ដែលធ្វើឱ្យមានមូលដ្ឋានមានផ្លូវបេតុង ​អណ្តូងទឹក សាលារៀន មណ្ឌល សុខភាព ស្ថិរភាពនយោបាយ និងសន្តិសុខ​សណ្តាប់ធ្នាប់ល្អ។

នៅថ្ងៃទី៥ ខែមិថុនា នេះ ពួកគេនឹងទៅចូលរួមបោះឆ្នោត​ បន្តគាំទ្រឱ្យបក្សប្រជាជនកម្ពុជា​ដឹកនាំ​អភិវឌ្ឍន៍​ទៅ​មុខថែមទៀត៕ អត្ថបទ៖ ឈឹម មករា



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm