សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ឈាន​ចូល​ដល់ ​១០០​ថ្ងៃ ខណៈ​ពុំ​មាន​ពន្លឺ​ធូរស្រាល​នៅឡើយ

2022/06/03 07:18:10 pm        635

អ៊ុយក្រែន៖ ​គិត​ត្រឹម​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះសង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​គ្រប់ ​១០០​ថ្ងៃ​ហើយ​ចាប់​តាំង​ពី​រុស្ស៊ី​បើក​ការវាយប្រហារ​ចូល​ប្រទេសជិតខាង​របស់​ខ្លួន ​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ​។

​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​ទិវា​ការពារ​កុមារ​អន្តរជាតិ​ដែល​ត្រូវ​បាន​ប្រារព្ធ​នៅ​ថ្ងៃ​ទី១ ខែ​មិថុនា​ជា​រៀង​រាល់​ឆ្នាំ​បាន​និយាយ​ថា រយៈពេល ១០០​ថ្ងៃ​ដំបូង​នៃ​សង្គ្រាម "​បាន​បង្ក​ឲ្យ​មាន​ផលវិបាក​ដ៏​អាក្រក់​ដល់​កុមារ​ក្នុង​កម្រិត និង​ល្បឿនដែល​មិន​ធ្លាប់​បាន​ឃើញ​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី២ មក ខណៈ​ជា​មធ្យម​កុមារ​យ៉ាងហោចណាស់ ២​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​មួយថ្ងៃ​។ ​ប្រធាន​ការិយាល័យ​រដ្ឋ​អាជ្ញា​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា កុមារ​យ៉ាងហោចណាស់ ២៤៣​នាក់​បាន​ស្លាប់ ​និង​កុមារ​ប្រមាណ​ ៤៤៦​នាក់​ផ្សេងទៀត​បាន​រង​របួស ​ដោយ​សារ​ការវាយប្រហារ​របស់​កងកម្លាំង​រុស្ស៊ី។ យោង​​តាម​ការ​ប៉ាន់​ប្រមាណ​របស់​អង្គការសហប្រជាជាតិ​ឲ្យ​ដឹង​ថា ជន​ស៊ីវិល​យ៉ាងហោចណាស់​ ៤,១៤៩​នាក់​បាន​ស្លាប់ និង ៤,៩៤៥​នាក់​ផ្សេង​ទៀត​រង​របួស​ក្នុង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ចាប់​តាំង​ពី​ផ្ទុះ​សង្គ្រាម ខណៈ​គេ​ជឿ​ថា ​ចំនួន​ពិតប្រាកដ​មាន​ខ្ពស់​ជាង​នេះ​។​

​អង្គការ​ទេសន្ទរ​ប្រវេសន៍អន្តរជាតិ​បាន​និយាយ​ថា ម្នាក់​ក្នុងចំណោម​មនុស្ស​ ៦​នាក់​បាន​ភៀសខ្លួន​ក្នុង​ប្រទេស​ដោយ​សារ​សង្គ្រាម ដែល​នាំ​ឲ្យ​ជនភៀសខ្លួន​សរុប​កើន​ឡើង​ដល់​ជាង ៧​​លាន​ ៧​សែន​នាក់​។ ចំណែក​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា មនុស្ស​ជាង ៦​លាន ៨សែន​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​ទៅកាន់​ប្រទេស​ផ្សេងៗ។ ​ក្រុម​គណៈប្រតិភូ​រុស្ស៊ី និង​អ៊ុយ​ក្រែ​នបាន​ជួប​ចរចា​ទល់មុខ​គ្នា​សរុប​ចំនួន ​៤​លើក​ដើម្បី​ធានា​ឲ្យ​មាន​បទ​ឈប់​បាញ់ ក្នុង​នោះ​មាន​ ៣​លើក​ធ្វើ​នៅ​ប្រទេស​បេឡា​រុស និង​មួយ​លើក​ធ្វើ​នៅ​ទួរគី​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        768
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        431
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        215

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm