ស៊ូដង់៖ នគរបាលបានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករ ដែលបានដើរតាមផ្លូវនានានៅរដ្ឋធានី Khartoum ប្រទេសស៊ូដង់កាលពីថ្ងៃព្រហស្បតិ៍មុនខួបលើកទី៣ នៃការបង្ក្រាបទ្រង់ទ្រាយធំ ដែលបាតុករធ្វើបាតុកម្មដោយសន្តិវិធីច្រើននាក់ត្រូវបានសម្លាប់។

បាតុករនៅសង្កាត់ជិតខាងភាគខាងកើត និងខាងត្បូងទីក្រុងបានបិទផ្លូវធំៗដោយប្រើដុំថ្ម និងដុតសំបកកង់រថយន្ត។ ការដង្ហែបាតុកម្មរៀបចំឡើងទាមទាររកយុត្តិធម៌ សម្រាប់ជនរងគ្រោះនៃការបំបែកបណ្តាលឲ្យមានមនុស្សស្លាប់ និងបានរិះគន់រដ្ឋប្រហារយោធា ដែលបានធ្វើឲ្យប្រទេសស៊ូដង់ធ្លាក់ទៅក្នុងភាពចលាចលបន្ថែមទៀត។ ប្រទេសនៅអាហ្វ្រិកមួយនេះបានដើរលើផ្លូវដ៏ផុយស្រួយទៅកាន់លទ្ធិប្រជាធិបតេយ្យ ចាប់តាំងពីការបះបោរខ្លាំងមួយដែលបានបង្ខំឱ្យយោធាបណ្តេញចេញអតីតបុរសខ្លាំងលោក Omar al-Bashir និងរដ្ឋាភិបាលអ៊ីស្លាមរបស់លោកកាលពីខែមេសា ឆ្នាំ២០១៩៕
អត្ថបទ៖ ប៊ុនថន