ឯកឧត្តម ម៉ឹង មករា និងអ្នកគាំទ្រជាង ៣០០០នាក់នៅស្រុកជើងព្រៃ ហែរបក្សបិទយុទ្ធនាការឃោសនាបោះឆ្នោត

2022/06/03 10:47:10 pm        1.0 K

កំពង់ចាម៖ ថ្ងៃទី៣ខែមិថុនាឆ្នាំ២០២២ ឯកឧត្តម ម៉ឹង មករា សមាជិកក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម ព្រមទាំងសមាជិកសមាជិកា ចូលរួមហែរបក្សបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានអ្នកគាំទ្រចូលរួមជាង ៣០០០នាក់។

ក្នុងពិធីនោះ ឯកឧត្តម សូមឱ្យប្រជាពលរដ្ឋបន្តគាំទ្ររាជរដ្ឋាភិបាល ពិសេសបន្តគាំទ្រគណបក្ស​ប្រជាជន​ដែល​បានប្រឹងប្រែងកសាង នឹងរក្សាសន្តិភាព ដែលជាមូលដ្ឋាននៃការអភិវឌ្ឍ​លើក​កំពស់គុណភាពជីវិត ​និងការស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែលបានថែរក្សាសុខសន្តិភាព ​សណ្តាប់ធ្នាប់ និងការអភិវឌ្ឍពិតប្រាកដ​ជូន​ប្រជាជនកម្ពុជា។

ឯកឧត្តម ម៉ឹង មករា បានបន្ដថា គណបក្សប្រជាជនបង្កើតឡើងដោយប្រជាជន បម្រើប្រជាជន រួម​សុខរួមទុក្ខជាមួយប្រជាជន ក្នុងស្មារតីជាមហាគ្រួសារខ្មែរដ៏ធំ ពិសេស​គណបក្សប្រជាជន គឺ​ស្មោះត្រង់នឹងរួមចំណែកជាមួយពលរដ្ឋខ្លួនក្នុងគ្រប់កាលៈទេសៈទាំងអស់​ តាំងពីអតីតកាល បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត​ជា​និរន្តរ៍។

នាថ្ងៃដដែលនេះ ឯកឧត្តម ក៏បានអញ្ជើញទៅពិនិត្យមើល​សមិទ្ធផល​អាងទឹក​អូរតាកេរ្តិ៍ដែល​ជា​សមិទ្ធផលដ៏ថ្លៃថ្លារបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែល​សមិទ្ធផល​នេះ​នឹងរួមចំណែកក្នុងការបង្កើតនូវសហគមន៍កសិករគំរូ ​ទីផ្សារកសិផល ​និងជាកន្លែង​ផ្ទេរនូវបច្ចេកវិជ្ជា បច្ចេកទេសកសិកម្ម​ និងគាំទ្រដល់ប្រជាកសិករក្នុងការលើកកំពស់សេដ្ឋកិច្ច និងជីវភាពរស់នៅ​របស់​ប្រជាជនលើវិស័យកសិកម្មរួមមានសួនដំណាំបន្លែសុវត្ថិភាព ​វារីវប្បកម្ម​ និងដំណាំស្រូវ ដើម្បី​បង្ហាត់បង្ហាញ​ជូនប្រជាពលរដ្ឋនៅមូលដ្ឋានតែម្តង។

សមិទ្ធផល និងស្នាដៃជាក់ស្តែងជាច្រើនដែលកើតឡើងក្រោមការដឹកនាំផ្ទាល់របស់ គណបក្ស​ប្រជាជនកម្ពុជា ​គឺដើម្បីនាំ ​នាវាកម្ពុជា ឆ្ពោះទៅមុខប្រកបដោយសន្តិភាពនឹងការអភិវឌ្ឍជូន​ប្រជាជនកម្ពុជា។

ក្រោមការដឹកនាំរបស់ឯកឧត្ដម ម៉ឹង មករា និងការចង្អុលបង្ហាញដោយផ្ទាល់ពី​ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារបានរួមចំណែកយ៉ាងច្រើន ក្នុងការជួយដល់កិច្ចការមនុស្សធម៌មានដូចជា វិស័យសុខាភិបាល ​វិស័យអប់រំ វិស័យកសិកម្ម ​និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋ​នៅ​ជនបទរួមមាន ការកសាងផ្លូវថ្នល់ ​សាលារៀន មន្ទីរពេទ្យ វត្តអារាម ​ទំនប់ទឹក​ ប្រលាយទឹក ស្រះទឹក ​ការដាំកូនឈើលម្អអមសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឯទៀត ដើម្បីរួម​ចំណែក​ជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ​នៅតាមជនបទ ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        331
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm