ឯកឧត្ដម ជា សុផារ៉ា អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិកាបក្សខេត្តត្បូងឃ្មុំ

2022/06/03 11:37:45 pm        689

ត្បូងឃ្មុំ៖ ថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានក្រុមបក្ស សមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានាទូទាំងខេត្តត្បូងឃ្មុំ។

ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា មានប្រសាសន៍ថា យុទ្ធនាការឃោសនាបោះឆ្នោត​បាន​បញ្ចប់​ប្រកបដោយភាពជោគជ័យ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសមាជិក សមាជិកា​គណបក្សប្រជាជនកម្ពុជា​ នៅគ្រប់មូលដ្ឋានទាំងអស់ទូទាំងខេត្តត្បូងឃ្មុំ ​ហើយប្រជាពលរដ្ឋ និង​សមាជិកសមាជិកា​បក្សទាំងអស់ ​បានគាំទ្រយុទ្ធនាការឃោសនាបោះឆ្នោតនេះ ឱ្យដំណើរការ​ទៅដោយរលូន ​ដែលកាយវិការនេះ គឺបានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋ និងសមាជិក សមាជិកា​បក្សគ្រប់រូប ​ស្រលាញ់គាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ ពលរដ្ឋ ចង់បានការ​អភិវឌ្ឍលើគ្រប់វិស័យ ​ការលើកកម្ពស់ជីវភាព​ចង់ ​បានហេដ្ឋារចនាសម្ព័ន្ធ​លើ​គ្រប់វិស័យ​បន្ថែមទៀត។

ឯកឧត្ដម បានបន្ថែមថា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះ ​ក៏បានបង្ហាញអំពីការទទួលខុស​ត្រូវរបស់​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ ​បានថែរក្សាសន្តិសុខ សុវត្ថិភាព​បាន​យ៉ាងល្អប្រសើរ ​ហើយដំណើរការនៃការឃោសនាបោះឆ្នោតនេះ ក៏បានបង្ហាញថា​លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស ​កំពុងតែមានភាពរឹងមាំស្ថិតស្ថេរនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលចាត់ទុកថានេះ​ជារបត់ដ៏ត្រឹមត្រូវ​ ដែលគណបក្សប្រជាជនកម្ពុជាបានប្រកាន់យក។ គណបក្សប្រជាជនកម្ពុជា គឺជាបង្អែក និងជាសេចក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ។ គណបក្សប្រជាជនកម្ពុជា​ ជាគណបក្សរបស់ប្រជាជន ​ដើម្បីប្រជាជន និងបន្តការដឹកនាំតទៅ​មុខទៀត ​សម្រាប់កូនចៅប្រជាពលរដ្ឋគ្រប់ជំនាន់នាពេលអនាគត។

ឯកឧត្តម មានសង្ឃឹមជឿជាក់ថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី០៥ នេះ ​នៅគ្រប់មូលដ្ឋានក្នុងខេត្តត្បូងឃ្មុំ ​ប្រជាពលរដ្ឋនឹងផ្ដល់ការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដែល ​មានក្រុមប្រឹក្សាឃុំរបស់បក្សនេះ តែងតែបម្រើ និងផ្ដល់សេវាសាធារណៈជូន​ប្រជាពលរដ្ឋ​បានល្អប្រសើរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        127
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        232

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm