អន្ដរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែនបានឱ្យដឹងថា ទឹកដីមួយភាគប្រាំរបស់ប្រទេសលោកបច្ចុប្បន្ននេះត្រូវបានគ្រប់គ្រងដោយរុស្ស៊ី។ ការធ្វើបច្ចុប្បន្នភាពនេះធ្វើឡើងក្នុងរយៈពេល ១០០ ថ្ងៃនៃសង្រ្គាម ខណៈទីក្រុងមូស្គូបង្កើនសកម្មភាពរបស់ខ្លួននៅភាគខាងកើត ក្នុងពេលដែលយោធាអ៊ុយក្រែនរង់ចាំការផ្គត់ផ្គង់អាវុធថ្មី។
កងកម្លាំងរុស្ស៊ីកំពុងព្យាយាមដណ្តើមយកទីតាំងការពារចុងក្រោយនៅក្នុងតំបន់ Luhansk គឺទីក្រុង Severodonetsk។ មន្ត្រីអ៊ុយក្រែនឱ្យដឹងដែរថា ទីក្រុងនេះភាគច្រើនបានដួលរលំហើយ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បញ្ជាក់បន្ថែ មថា គិតត្រឹមថ្ងៃនេះ សត្រូវគ្រប់គ្រងបានជិត 20% នៃទឹកដីរបស់យើងហើយ។
