UNICEF៖ ឥណ្ឌា​ទំនងជា​ពន្យារពេល​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ក្នុង​គម្រោង COVAX​ សម្រាប់​ខែ​មីនា និង​ខែ​មេសា

2021/04/27 09:59:58 am        245

​ឥណ្ឌា៖ មូលនិធិ​កុមារ​អង្គការសហប្រជាជាតិ UNICEF ដែល​ជា​ដៃគូ​ចែកចាយ និង​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ឥណ្ឌា​ទំនងជា​ពន្យារពេល​ការ​ចែកចាយ​វ៉ាក់សាំង​របស់​ហ៊ុន AstraZeneca ទៅកាន់​គម្រោង COVAX​ ដែល​គាំទ្រ​ដោយ​ក្រុម​សម្ព័ន្ធ​វ៉ាក់សាំង GAVI​ និង​អង្គការ​សុខភាព​ពិភពលោក (WHO)។​

UNICEF បាន​និយាយ​នៅ​ក្នុង​អ៊ី​ម៉ែ​ល​ថា ពួក​យើង​ដឹង​ច្បាស់​ថា ការ​ចែកចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ​ក្នុង​គម្រោង COVAX ​ទៅកាន់​ប្រទេស​មាន​ប្រាក់ចំណូល​ទាប នឹង​ប្រឈម​ជាមួយ​នឹង​ការ​ពន្យារពេល បន្ទាប់ពី​ដំណើរ​ថយក្រោយ​នៃ​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​ នាំចេញ​ដូ​ស​បន្ថែម​ទៀត​នៃ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ​ផលិត​ដោយ​វិទ្យាស្ថាន​សេ​រ៉ា​ម​ឥណ្ឌា ​(SII) ដែល​គេ​រំពឹង​ថា​នឹង​ដឹក​ជញ្ជូន​នៅ​ក្នុង​ខែ​មីនា និង​ខែ​មេសា​ខាងមុខនេះ។​ គម្រោង COVAX​កំពុង​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌា ដើម្បី​ធានា​ឲ្យ​បានការ​ចែកចាយ​ដំណើរការ​ ទៅ​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​

​ខណៈ​ពេល​នោះ​ដែរ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​របាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ឥណ្ឌា​នឹង​ផ្អាក​​បណ្ដោះអាសន្ន​ការនាំចេញ​សំខាន់ៗ​ទាំងអស់ ​នៃ​វ៉ាក់សាំង​ក្រុមហ៊ុន AstraZeneca ផលិត​បានដោយ SII ​ដែល​ជា​កន្លែងផលិត​វ៉ាក់សាំង​ធំ​ជាង​គេ​បំផុត ​នៅ​លើ​ពិភពលោក។ UNICEF ​បាន​និយាយ​ផង​ដែរ​ថា បណ្ដា​ប្រទេស​ដែល​មាន​នៅ​ក្នុង​គម្រោង COVAX ត្រូវ​បាន​គេ​និយាយ​ប្រាប់​ពី​ការ​ផ្គត់ផ្គង់​យឺត​ជាង​ការ​រំពឹង​ទុក ​នៃ​ដូ​ស​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ផលិត​បាន​នៅ​កូរ៉េខាងត្បូង៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        78
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        123
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm