លោក ​Putin ដាក់​កំហុស​ប្រទេស​លោក​ខាង​លិច​ចំពោះ​វិបត្តិ​ស្បៀងអាហារ និង​ថាមពល

2022/06/04 06:32:02 pm        1.1 K

​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ដាក់​កំហុស​ប្រទេស​លោក​ខាង​លិច​កាលពី​ថ្ងៃ​សុក្រ សម្រាប់​ការ​កើត​មាន​ឡើង​វិបត្តិ​ស្បៀងអាហារ និង​ថាមពល​ពិភពលោក ហើយ​បាន​លើកឡើង​ម្តង​ទៀត​នូវ​ការ​ផ្តល់​ឲ្យ​របស់​រដ្ឋាភិបាល​លោក ​ក្នុងការ​ឆ្លងកាត់​ដោយ​សុវត្ថិភាព​សម្រាប់​នាវា​នាំចេញ​គ្រាប់​ធញ្ញជាតិ​ពី​ប្រទេស​អ៊ុយ​ក្រែ​ន ប្រសិនបើ​គ្រាប់មីន​ត្រូវ​បាន​ដោះចេញ​ពី​ដែនទឹក​នោះ​។​

​លោក​និយាយ​ថា ការ​ដាក់​ទណ្ឌកម្ម​របស់​ប្រទេស​លោក​ខាង​លិច​មក​លើ​រុស្ស៊ី​ នឹង​ធ្វើ​ឱ្យ​ទីផ្សារ​ពិភពលោក​កាន់​តែមាន​វិបត្តិ​ធ្ងន់ធ្ងរ​ដោយ​ការកាត់បន្ថយ​ការ​ប្រមូល​ផល និង​ជំរុញ​ឱ្យ​តម្លៃ​កើន​ឡើង​។ លោក Putin បាន​បន្ទោស​គោលនយោ​បាយ​សហភាព​អឺរ៉ុបដែល​មើល​ឃើញ​ខ្លី​សម្រាប់​ការវិនិយោគ មិន​គ្រប់គ្រាន់​ក្នុង​ការ​ជំនួស​ការ​ផ្គត់ផ្គង់​ថាមពល​ជា​ប្រពៃណី ​និង​ការកើនឡើង​តម្លៃ​។ មេដឹកនាំ​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​ថា រុស្ស៊ី​មិនបាន​រារាំងការ​ដឹក​ជញ្ជូន​គ្រាប់​ធញ្ញជាតិ​ពី​ប្រទេសអ៊ុយ​ក្រែ​ន​នោះ​ទេ ហើយ​ប្រទេស​លោក​ខាង​លិច​កំពុង​ប្រើ​រុស្ស៊ី​ឲ្យ​ក្លាយ​ជា​អ្នក​ទទួលរង​កំហុស ​ស​ម្រា​ប់បញ្ហា​របស់​ខ្លួន​។​

​លោក​ Putin បាន​សន្យា​ថា ​ប្រសិនបើ​គ្រាប់មីន​ត្រូវ​បាន​ដោះ​នៅ​ក្នុង​ដែនទឹក រុស្ស៊ី​នឹង​មិន​វាយ​ប្រហារ​លើ​ការ​ដឹកជញ្ជូន​គ្រាប់​ធញ្ញជាតិ​នោះ​ទេ ហើយ​អាច​នាំ​ចេញពី​កំពង់ផែ​ Berdyansk របស់អ៊ុយ​ក្រែ​ន ឬ​ប្រទេស​ផ្សេងទៀត​ដូចជា​បេឡា​រុស​ជាដើម ខណៈ​ដែល​កំពង់ផែ Berdyansk បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រុស្ស៊ី​។​ ជំហរ​របស់​លោក ​Putin លើ​បញ្ហា​ទាំងនេះ ផ្ទុយ​នឹង​ការ​ពន្យល់​ដែល​ផ្តល់​ដោយ​ប្រទេស​អ៊ុយ​ក្រែ​ន និង​សម្ព័ន្ធមិត្ត​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        128
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        166
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm