សម្តេចតេជោ ហ៊ុន សែន ៖កម្ពុជាធ្លាប់តែល្បីខាងធ្វើសង្គ្រាម ក្លាយជាប្រទេសប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតជាទៀតទាត់

2022/06/04 07:19:29 pm        805

ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសង្កេតការណ៍សម្រាប់ការបោះឆ្នោត ជួបសំដែងការគួរសម សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា ប្រទេសកម្ពុជាធ្លាប់តែជាប្រទេសដែលល្បីល្បាញខាងធ្វើសង្គ្រាម បានប្រែក្លាយជាប្រទេសប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត ជាពិសេសដំណើរការឃោសនា១៤ថ្ងៃមកនេះដោយរលូន គ្មានអំពើហិង្សា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញលើកឡើងយ៉ាងដូច្នេះ ក្នុងពេលអនុញ្ញាតឱ្យក្រុមអ្នក សង្កេតការណ៍មើលការបោះឆ្នោតនៅថ្ងៃស្អែកនេះ ចូលជួបសំដែងការគួរសម នៅវិមានសន្តិភាពព្រឹកថ្ងៃទី៤មិ ខែមិថុនា ឆ្នាំ២០២២នេះ ។

នៅក្នុងជំនួបរវាងសម្ដេចតេជោ និងប្រតិភូសង្កេតការណ៍បោះឆ្នោត ដឹកនាំដោយ Andres pastrana ប្រធានអង្គការCDI ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចចូលថា ប្រតិភូអ្នកសង្កេតការណ៍ទាំង១១ក្រុម រួមទាំងប្រតិភូខ្មែរ ក្នុងនោះ ប្រតិភូសង្កេតការណ៍មកពីបរទេស មានមកពីប្រទេសអូស្រ្តាលីនិង ប្រទេសកូរ៉េ ហើយក៏បានសម្ដែង នូវអំណរគុណ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានអញ្ជើញប្រតិភូទាំងអស់មកសង្កេតការណ៍មើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅពេលនេះ។

ឯកឧត្តមក៏បានគោរពជូនពរ ឲ្យដំណើរការបោះឆ្នោតនៅថ្ងៃស្អែកដំណើរការបានល្អ សេរី យុត្តិធម៌ និងគ្មានអំពើហិង្សា។

ជាការឆ្លើយតប សម្ដេចតេជោបានស្វាគមន៍ប្រតិភូសង្កេតការណ៍ទាំងអស់ហើយក៏បានជម្រាបជូន ប្រតិភូទាំងមូលអំពីប្រវត្តិសាស្រ្តរបស់កម្ពុជាដែលបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ របបប្រល័យពូជសាសន៍ដែលបានសម្លាប់ប្រជាជនខ្មែរអស់ជាង៣លាននាក់។

សម្ដេចបានជម្រាបជូនប្រតិភូទាំងមូលថា ពេលដែលសម្ដេចចូលមកដល់ទីក្រុងភ្នំពេញដំបូង បានជួបប្រជាជនតែ៧នាក់ប៉ុណ្ណោះ។ សម្ដេចបន្តថាពេលនោះភ្នំពេញជារហោឋាន មិនដូចភ្នំពេញនាពេលនេះ ដែលមានការកកស្ទះចរាចរណ៍ផង និងអគារខ្ពស់ៗផង។

សម្ដេចបានមានប្រសាសន៍បន្តថា អង្គការសហប្រជាជាតិធ្លាប់បានបញ្ជូនកងទ័ពមួកខៀវមកកម្ពុជា ប៉ុន្តែពេលនេះកម្ពុជាបានបញ្ជូនកងទ័ព ក្រោមឆ័ត្រអង្គការសហប្រជាជាតិទៅប្រតិបត្តិការនៅប្រទេសដទៃ។ សម្ដេចបន្តថាដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ចាប់ ផ្ដើមតាំងពីឆ្នាំ២០០២។ នេះជាការបោះឆ្នោតសកលហើយការបោះឆ្នោតនេះគឺជា ការផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិដើម្បីបោះឆ្នោតអសកលជ្រើសរើស ក្រុមប្រឹក្សាស្រុក ខេត្ត និងការបោះឆ្នោតព្រឹទ្ធសភា។

សម្ដេចបានថ្លែងអំណរគុណចំពោះគណប្រតិភូ សង្កេតការណ៍ទាំងអស់ ដែលបានមកធ្វើការសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលនេះ ដើម្បីសង្កេតមើល អំពីដំណើរការលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមួយដែលធ្លាប់តែល្បីល្បាយអំពីការធ្វើសង្គ្រាមការកាប់សម្លាប់ប្រល័យពូជសាសន៍ប្រែក្លាយជាប្រទេសប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត។

សម្ដេចបានជម្រាបជូនប្រតិភូអំពី ជោគជ័យ នៃការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ដែលមកដល់ពេលនេះកម្ពុជាមិនមានការឆ្លងរយៈពេលជាង ២០ថ្ងៃមកហើយ។ ពីនោះទៅទៀតបានដំណើរការលើការ ឃោសនារកសំឡេងឆ្នោតរបស់គណបក្សនីមួយៗដោយរលូន គ្មានអំពើហិង្សា ទាំងពាក្យសម្ដីនិងកាយវិការ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        328
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm