ស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី៣ ខែមិថុនា ២០២២ម្សិលមិញនេះ ភ្លៀងធ្លាក់យ៉ាងខ្លាំង និងមានផ្គររន្ទះ បានបាញ់ត្រូវសត្វគោរបស់ប្រជាពរដ្ឋនៅក្នុងភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ងាប់ជិត១០ក្បាល។
ប្រជាពករដ្ឋជាម្ចាស់គោ បានឲ្យដឹងថា នៅវេលាម៉ោងជិត៤ រសៀលមានធ្លាក់ភ្ញៀងយ៉ាងខ្លាំងដោយលាយឡំជាមួយផ្គរន្ទះជាច្រើនផង ក្រោយពីមេឃបានរាំងភ្លៀងពួកគត់បានចេញទៅមើលគោដែលប្រលែងឱ្យស៊ីស្មៅនៅខាងក្រោយភូមិ ក៏បានឃើញសត្វគោងាប់គរជើងជិត ១០ក្បាល។
ប្រជាពលរដ្ឋនៅភូមិខាងលើ បានឲ្យដឹងថា ចំណោមសត្វគោដែលត្រូវរន្ទះបាញ់ងាប់នោះ មានគោលោកមេភូមិចំនួន៧ក្បាល និងគោអ្នកភូមិមួយក្បាល។
ជាមួយគ្នានេះ អាជ្ញាធរបានអំពាវនាវដល់ប្រជាពលដែលមានសត្វគោ ក្របី គួរត្រូវធ្វើរោង ឬក្រោលសម្រាប់ថែទាំឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យមានការបាត់បង់ដោយគ្រោះធម្មជាតិបែបនេះទៀត៕ អត្ថបទ៖ មាស ផល្លា


