ប្រជាពលរដ្ឋចូលរួមបោះឆ្នោត បង្ហាញពីឆន្ទៈ មិនប្រកាន់និន្នាការនយោបាយ

2022/06/05 05:18:39 pm        201

ភ្នំពេញ ៖ ប្រជាពលរដ្ឋរាប់ពាន់នាក់ នៅក្នុងសង្កាត់ចំនួនពីរ ក្នុងខណ្ឌពោធិ៍សែនជ័យ អញ្ជិញចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក្រោមបរិយាកាសសប្បាយរីករាយ ល្អប្រសើរ nigប្រព្រិត្តទៅដោយរលូន គ្មានការព្រួយបារម្ភផ្នែកសន្តិសុខ ឬការប្រកាន់បក្សពួកនិន្នាការនយោបាយ ពោលគឺបានបង្ហាញនូវលទ្ធិប្រជាធិតេយ្យពិតៗនៅកម្ពុជា ។

​ប្រជាពលរដ្ឋនៅក្នុងសង្កាត់ចោមចៅ ទី១ និងចោមចៅ ទី២ បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២២ នេះថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃនេះ គឺប្រកបដោយបរិយាកាសល្អប្រសើរ និងប្រព្រិត្តទៅដោយរលូន ដោយគ្មានការព្រួយបារម្ភផ្នែកសន្តិសុខ និងអំពើហឹង្សា ឬការចាប់បង្ខំពីគណបក្សនយោបាយណាមួយនោះឡើយ ពោលគឺការចូលរួមបោះឆ្នោត របស់ពួកគាត់ ប្រព្រឹត្តដោយការស្ម័គ្រចិត្តç ក្នុងនាមប្រជាពលរដ្ឋត្រូវតែចូលរួមបោះឆ្នោត ដើម្បីបង្ហាញនូវឆន្ទៈ ក្នុងការចូលរួមសកម្មភាពជាមួយសង្គម ។

ពួកគាត់លើកឡើងស្រដៀងគ្នាបន្តថា ក្នុងនាមជាប្រជាពលរដ្ឋ ការចូលរួមបោះឆ្នោតគឺមានសារៈសំខាន់ណាស់ ក្នុងការជ្រើសរើសយកមេដឹកនាំរបស់ខ្លួន ដែលពួកគាត់ចាត់ទុកថា ជាមេដឹកនាំដែលមានសមត្ថភាព មានលទ្ធភាពពេញលេញ និងជឿជាក់បាន ក្នុងការបន្តវេន និងការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាពិសេសការជួយដោះស្រាយជូនប្រជាពលរដ្ឋដែលជួបបញ្ហាជាដើម។

សូមបញ្ជាក់ថា៖ មណ្ឌលបោះឆ្នោតនៅអនុវិទ្យាគោគបញ្ជាន់ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានចែកចេញជាពីរមណ្ឌល មាន ៧១ការិយាល័យ និងមានចំនួនប្រជាពលរដ្ឋបោះឆ្នោតសរុបជាង ៣២ ពាន់នាក់ ក្នុងនោះមណ្ឌលចោមចៅទី១ បើតាមការឲ្យដឹងពីលោក ផាង ខុម ប្រធានគណៈកម្មាការរៀបចំការបោះឆ្នោតសង្កាត់ចោមចៅ ទី១ មានចំនួនការិយាល័យបោះឆ្នោតចំនួន ៣៨ ការិយាល័យ និងមានប្រជាពលរដ្ឋចូលរួមបោះឆ្នោតជាង ១២ ពាន់នាក់ គិតមកដល់ម៉ោង៩ព្រឹកថ្ងៃបោះឆ្នោតនេះ ប្រជាពលរដ្ឋបានអញ្ជើញមកបោះឆ្នោតបានចំនួន ២ ៨៥៧ នាក់ ត្រូវប្រមាណជាង ២២%។ ចំណែកសង្កាត់ចោមចៅ ទី២ លោក ឡុង ផុន ប្រធានគណៈកម្មាការរៀបចំការបោះឆ្នោតសង្កាត់ចោមចៅ ទី២ បានឲ្យដឹងថា សង្កាត់ចោមចៅ ទី២ មានការិយាល័យក្នុងអនុវិទ្យាគោគបញ្ជាន់ មានចំនួន ៣៣ ការិយាល័យ និងមានប្រជាពលរដ្ឋដែលត្រូវបោះឆ្នោត ចំនួនជាង ២ ម៉ឺននាក់ ក្នុងនោះគិតមកដល់ម៉ោង ៩ព្រឹកដូចគ្នា ប្រជាពលរដ្ឋបានមកបោះឆ្នោត មានចំនួនជាង ៦ ៤២៣ នាក់ ត្រូវប្រមាណជិត ៣២%៕


អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        46
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm