ក្រចេះ៖ ខណៈពេលនេះការិយាល័យទាំង ៥៨៧ការិយាល័យ នៅទូទាំងខេត្តក្រចេះ បានបញ្ចប់ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ នៅវេលាម៉ោង ៣និង០០នាទី រសៀលថ្ងៃដដែល។
ជាក់ស្ដែងនៅវិទ្យាល័យសម្តេច ហ៊ុន សែន ក្រុងក្រចេះ ស្ថិតក្នុងក្រុងក្រចេះ មាន ២ការិយាល័យ គឺការិយាល័យ លេខ ០១៩១ និង ០១៩២ ក៏ដូចជាការិយាល័យទាំង ៥៨៧ការិយាល័យផងដែរ បានបិទហិបឆ្នោតដើម្បីធ្វើការរាប់សន្លឹកឆ្នោត។
ចំពោះវិទ្យាល័យសម្តេច ហ៊ុន សែន ក្រុងក្រចេះ មានអ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការសរុបចំនួន ១១០៨នាក់ អ្នកបានមកបោះឆ្នោតសរុបមានចំនួន ៨៧៤នាក់ ស្មើនឹង ៨០%។
គួរបញ្ជាក់ផងដែរថា លទ្ធផលបឋម គណបក្សប្រជាជកម្ពុជា ឈរនៅលេខរៀងទី១ នៅគ្រប់ការិយាល័យទូទាំងខេត្តក្រចេះ៕





