ប្រធានាធិបតី​ទួរគី៖​ អឺរ៉ុប​កំពុង​ភ័យ​ស្លន់ស្លោ​ព្រោះ​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​

2022/06/06 05:15:50 pm        2.1 K

​ទួរគី៖ លោក​ប្រធានាធិបតី​ទួរគី Recep Tayyip Erdogan បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា សហភាព​អឺរ៉ុប​កំពុង​ភ័យ​ស្លន់ស្លោ​ដោយសារតែ​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។

​លោក Erdogan បាន​និយាយ​ថា ​នៅ​ពេល​ដែល​ប្រទេស​របស់​លោក​ទទួល​បាន​ជោគជ័យ ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជនអន្តោប្រវេសន៍​ខុសច្បាប់​រយៈពេល ​១១​ឆ្នាំ ពួក​លោក​កំពុង​ឃ្លាំមើល​ភាព​ស្លន់​ស្លោ​នៅ​ក្នុង​សហភាព​អឺរ៉ុប ​ដោយ​សារ​វិបត្តិ​សង្គ្រាម​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​។ ពួក​លោក​កំពុង​បន់ស្រន់​ឲ្យ​ពិភពលោក​រួចផុត​ពី​ពេលវេលា​ដ៏​អាក្រក់​ ដែល​កំពុង​ជួបប្រទះ​នៅ​ពេល​នេះ​។ ​លោក Erdogan បាន​ថ្លែង​ថា ពួក​លោក​កំពុង​មើល​ឃើញ​ភាព​ស្លន់ស្លោ​ទូទាំង​សហ​ភាព​អឺរ៉ុប ដោយ​និយាយ​ថា​ របប​ដែល​លោក​ខាង​លិច​បង្កើត​ឡើង​ដើម្បី​ធានា​សន្តិសុខ និង​វិបុលភាព​របស់​ខ្លួន​កំពុង​ដួល​រលំ​ហើយ​។​

​ប្រធានាធិបតី​ទួរគី​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា ទីក្រុង​អង់កា​រ៉ា​ជំទាស់​ការ​ចូល​ជា​សមាជិក​ណា​តូ​របស់​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត ព្រោះ​ខ្លួន​មិន​ទទួលយក​ការ​អះ​អាង​របស់​ប្រទេស​ទាំង​២ ចំពោះ​ទំនាក់​ទំនងជា​មួយ​ក្រុម​អ្នកតំណាង​គណបក្ស​ពលករ​ឃើ​ត​ខុសច្បាប់​នៅក្នុង​ប្រទេស​ទួរគី​។​ ​កាលពី​ថ្ងៃ​សៅរ៍ អ្នកនាំពាក្យ​របស់​លោក​ប្រធានាធិបតី​ទួរគី លោក Ibrahim Kalin បាន​និយាយ​ថា ទួរគី​យល់​ពី​ជំហរ​របស់​ប្រទេស​នានា​ចំពោះ​រុស្ស៊ី ប៉ុន្តែ​ទីក្រុង​អង់កា​រ៉ា​ជឿ​ថា ​ខ្លួន​នៅ​តែ​មាន​បំណង​រក្សា​ទំនាក់ទំនង​ដោយ​បើកចំហ​ជាមួយ​ក្រុង​មូស្គូ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        66
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        62
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm