គ.ជ.ប៖ លទ្ធផលបណ្ដោះអាសន្ន ពលរដ្ឋប្រមាណ ៨០ភាគរយ បានទៅបោះឆ្នោត

2022/06/06 07:00:31 pm        755

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានប្រកាសឲ្យដឹងថា លទ្ធផលជាបណ្ដោះអាសន្ន មានប្រជាពលរដ្ឋប្រមាណ ៨០ភាគរយ បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បើទោះបីមានការរំខានខ្លះៗដោយសារបញ្ហាអាកាសធាតុ។

ក្នុងសេចក្តីជូនដំណឹងរបស់ គ.ជ.ប ចេញនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា តាមតួ លេខបណ្ដោះអាសន្ន ដែល គ.ជ.ប ទទួលបាន មានអ្នកបោះឆ្នោតចំនួនជាង៧លាន១សែននាក់ នៃអ្នក មានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ចំនួនជាង៩លាន២សែននាក់ ស្មើនឹង៧៧.៩១ភាគរយ។ តួលេខនេះ អាចនឹងកើនឡើងបន្ថែមទៀត ។

គ.ជ.ប បានឱ្យដឹងទៀតថា ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស ​ដែលមានចំនួនសរុបជាង ២៣០០០ការិយាល័យ បានបើកបម្រើឲ្យការបោះឆ្នោតចាប់ពីម៉ោង៧ព្រឹក ហើយទោះបី​មាន​ការរំខានខ្លះ បង្កឡើងដោយកត្តាអាកាសធាតុយ៉ាងណាក៏ដោយ ​ក៏ដំណើរការនៃការបោះឆ្នោត បានប្រព្រឹត្តិទៅជាប្រក្រតី តាមការគ្រោងទុក ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព​និង​សណ្ដាប់ធ្នាប់​សាធារណៈ។

គ.ជ.ប បានបញ្ជាក់ថា តួលេខបណ្ដោះអាសន្ន ​ដែលមានជិត៨០ភាគរយនេះ​ គឺជាតួលេខខ្ពស់ បើ ធៀប​ទៅនឹងបណ្ដាប្រទេសមួយចំនួនលើសកលលោក។ គ.ជ.ប ទទួលបានជោគជ័យក្នុងការ​ទប់ស្កាត់ ​ផែនការបំផ្លាញការបោះឆ្នោត។

ពលរដ្ឋមួយចំនួន មិនបានទៅបោះឆ្នោត ដោយសារពួកគេនៅក្រៅប្រទេស និងដោយសារ​កត្តា​អាកាស​ធាតុផងដែរ ​ហើយចំពោះការមិនចូលរួមសង្កេតការណ៍បោះឆ្នោត ​របស់សហ ​ភាពអឺរ៉ុប ជា​សិទ្ធិរបស់គេ ដោយ គ.ជ.ប បានជូនដំណឹង ​និងអំពាវនាវរួចហើយ ​ហើយទោះបីមិនមានអ្នក សង្កេត​ការណ៍​មក​ពីសហភាពអឺរ៉ុប ​ក៏ការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជាប្រព្រឹត្តិ​ទៅស្រប​តាមច្បាប់ដែរ។

គ.ជ.ប បានថ្លែងអំណរគុណដល់ពលរដ្ឋ ​ដែលបានចូលរួមបោះឆ្នោត ​និងអរគុណដល់សមត្ថកិច្ច គ្រប់​លំដាប់ថ្នាក់ ​គណបក្សនយោបាយ ​និងភាគីពាក់ព័ន្ធទាំងអស់ ​ដែលបានចូលរួម និង​សហការអនុវត្ត តាមភារកិច្ចរៀងៗខ្លួន ធ្វើឲ្យការបោះឆ្នោតប្រព្រឹត្តិទៅដោយជោគជ័យ និង​ប្រកប​ដោយសន្តិសុខ ​សុវត្ថិភាព ​និងសណ្ដាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា។

ចំពោះការប្រកាសលទ្ធផលផ្លូវការ ​នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ​អាណត្តិទី៥ នេះ ​គឺនៅថ្ងៃទី២៦ ខែមិថុនា នេះ ៕ អត្ថបទ៖ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm