Iga Swiatek លើក​ពាន Grand Slam លើក​ទី២ ក្នុង​អាជីព និង​តាម​ស្មើ​កំណត់ត្រា​ឈ្នះ ៣៥ប្រកួត​ជាប់​គ្នា

2022/06/06 07:07:01 pm        119

​វាយ​កូន​បាល់​៖ ​កីឡាការិនី​វាយ​កូន​បាល់​លេខ ១ ពិភពលោក Iga Swiatek បាន​គ្រង​ជើងឯក Grand Slam លើក​ទី​២ ​ក្នុង​អាជីព​ក្រោយ​យកឈ្នះ​កីឡាការិនី​អាមេរិក Coco Gauff នៅ​វគ្គ​ផ្តាច់ព្រ័ត្រ French Open​។

​​កីឡាការិនី​ប៉ូឡូញ​វ័យ ២១ឆ្នាំ​រូបនេះហាក់​មិន​ពិបាក​ឡើយ ​នៅពេល​ជួប​គូប្រកួត​កីឡាការិនី​វ័យក្មេង​អាមេរិក​ទើបតែ ១៨ឆ្នាំ Coco Gauff ដោយ​យកឈ្នះ​ក្នុង​លទ្ធផល ២សិត​ផ្ទួនៗ ៦-១ និង ៦-៣​។ ​​Coco Gauff បានមក​ដល់​វគ្គ​នេះគឺជា​លើកដំបូង​ក្នុង​អាជីព​របស់​នាង​ផងដែរ ​ដែល​ឡើងមក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam​។ ​​សំរាប់ Iga Swiatek ដែល​ឈ្នះ​ជើងឯក Grand Slam ដំបូង​របស់​នាង​កាលពី​ឆ្នាំ២០២០ នៅ French Open នេះដែរ​នោះក៏បាន​តាម​ស្មើ​កំណត់ត្រា​របស់ Venus Williams ផងដែរ​ក្នុងការ​រកបាន​ជ័យជំនះ ៣៥ប្រកួត​ជាប់​គ្នា​។

​​ក្នុងចំណោម ៣៥ប្រកួត​ជាប់​គ្នា​នេះ Iga Swiatek ក្រៅពី​ឈ្នះ​ពាន French Open នេះ នាង​ថែមទាំង​ឈ្នះ​ពាននៅក្នុង​ក្របខណ្ឌ WTA ចំនួន ៥កម្មវិធី​ផ្សេងទៀត​ផងដែរ​រួម​មាននៅ Doha, Indian Wells, Miami, Stuttgart និង Rome ដែល​ធ្វើឱ្យ​នាង​ឡើងមក​កាន់កាប់​តំណែង​លេខ ១ ពិភពលោក ​ស្របពេល​ដែល​កីឡាការិនី​អូស្ត្រាលី Ashleigh Barty ប្រកាស​ចូលនិវត្តន៍​គួរឱ្យភ្ញាក់ផ្អើល​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm