ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បានមើលឃើញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលទើបបញ្ចប់ គឺបានអនុវត្តលទ្ធិប្រជាធិបតេយ្យពេញលេញ ដោយសារគ្មានអំពើហិង្សា កើតឡើង បើប្រៀបធៀបនឹងប្រទេសដទៃ។
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិមកពីតំបន់អឺរ៉ុប ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៦ ខែមិថុ នា នេះ បានឲ្យដឹងថា បន្ទាប់ពីបានចូលរួមសង្កេតការណ៍លើដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ កាលពីម្សិលមិញ នៅតាមមណ្ឌលបោះឆ្នោតមួយចំនួន ទាំងក្នុងរាជធានី ភ្នំពេញ និងតាមបណ្តាខេត្ត គឺការបោះឆ្នោតពេញមួយថ្ងៃ ត្រូវបានរៀបចំបានយ៉ាងល្អ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល រួមទាំងមានឥរិយាបថស្ងប់ស្ងាត់ ធ្វើឲ្យដំណើរការទាំងមូលមានសុវត្ថិភាព និងសណ្តាប់ធ្នាប់។
លោក រ៉ាមីន ម៉ាម៉ាឌូវ អ្នកសង្កេតការណ៍អន្តរជាតិមកពីស្ថាប័នអាយខាប់ បានបញ្ជាក់ថា ការចូល រួមសង្កេតការណ៍របស់លោកនៅកម្ពុជា គឺដើម្បីចង់ឃើញអំពីភាពស្អាតស្អំរបស់កម្ពុជា ហើយក្រោយពីបាន ចុះអង្កេតការណ៍ការបោះឆ្នោតកាលពីម្សិលមិញ បានឃើញថា ការបោះឆ្នោតរបស់កម្ពុជា គ្មានការប្រកាន់និន្នាការនយោបាយ ដូចប្រទេសដទៃ រហូតឈានដល់មានអំពើហិង្សានោះទេ។
លោក ម៉ូឌ ហាតា អ្នកសង្កេតការណ៍អន្តរជាតិមកពីស្ថាប័នអាយប៉ា បានបញ្ជាក់ដែរថា ការបោះ ឆ្នោតរបស់កម្ពុជា មានសេរីភាព តម្លាភាព និងយុត្តិធម៌ ដោយសារមាននីតិវិធីមួយចំនួន បានក្លាយជាបទ ពិសោធន៍សម្រាប់ប្រទេសមួយចំនួន។
សេចក្តីថ្លែងការណ៍របស់អ្នកសង្កេតការណ៍អន្តរជាតិ បានវាយតម្លៃថា គ.ជ.ប បានរៀបចំដំណើរ ការបោះឆ្នោត មានលក្ខណៈត្រឹមត្រូវ ស្របតាមការប្តេជ្ញាចិត្តរបស់អន្តរជាតិ ដូចជាអត្រាអ្នកទៅបោះឆ្នោត មានភាពល្អប្រសើរ ហើយមន្រ្តីរបស់គ.ជ.ប បានអនុវត្តត្រឹមត្រូវ និងភាពស្មោះត្រង់។ បន្ថែមលើសពីនេះ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បានកោតសរសើរកម្ពុជាទ្វេដង ដែលអាចរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ក្នុងអាណត្តិទី៥ របស់ខ្លួនប្រកបដោយសមធម៌៕ អត្ថបទ៖ សេក ឧត្តម


