កម្ពុជាត្រៀមរួចរាល់ ក្នុងការចូលរួមថ្នាក់រដ្ឋមន្ដ្រីលើកទី១២នៅសប្តាហ៍នេះ

2022/06/06 07:31:56 pm        399

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជាបានត្រៀមរួចជាស្រេច ក្នុងការចូលរួមសន្និសីទថ្នាក់រដ្ឋមន្ដ្រីលើកទី១២ (MC12) ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី១២ ដល់១៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្រសួងពាណិជ្ជកម្ម កាលពីសប្តាហ៍កន្លងទៅនេះ បានឲ្យទូរទូស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា នៅក្នុង​ជំនួប​ការងារជាមួយ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តាមប្រព័ន្ធវីដេអូ ក្នុង​គោលបំណង ជម្រាបជូនសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក ដែលចូលរួម​អំពីបច្ចុប្បន្នភាព​ពាក់ព័ន្ធនឹងសន្និសីទថ្នាក់រដ្ឋមន្ដ្រីលើកទី១២ នាពេលខាងមុខនេះ ។

លោកជំទាវ Ngozi Okonjo-Iweala អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក (WTO) បាន​លើកឡើងអំពីបញ្ហា និងប្រធានបទសំខាន់ៗមួយចំនួននៃសន្និសីទថ្នាក់រដ្ឋមន្ដ្រីលើកទី១២ ដែលមានដូចជា ​សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងឧបត្ថម្ភធនជលផល​ ការឆ្លើយតបនៃកិច្ចព្រមព្រៀង TRIPS ទៅនឹងជំងឺរីករាលដាល ការចរចាកសិកម្ម សន្ដិសុខស្បៀង និង កំណែទម្រង់អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

ជាមួយគ្នានេះ លោកជំទាវ ​បានស្នើដល់អង្គប្រជុំឱ្យព្យាយាមរកចំណុចឯកភាពគ្នា​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ ​និងសមាជិកអង្គការ ​ដើម្បី​ជំរុញ​និងពន្លឿនការចរចា និងសេចក្ដីសម្រេចសន្និសីទ​ថ្នាក់​រដ្ឋមន្ដ្រីលើកទី១២ ដើម្បីផ្ដល់ផល​ប្រយោជន៍ច្រើនជូនដល់ប្រទេសខ្លួន ក៏ដូចជាសមាជិក​អង្គការ​ទាំងមូល។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ដ្រី មានប្រសាសន៍ថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះ​ប្រព័ន្ធពាណិជ្ជកម្ម​ពហុភាគី ​និងការចូលរួមដើម្បីពង្រឹងប្រព័ន្ធនេះឱ្យកាន់តែរឹងមំាំ តាមរយៈការធ្វើ​កំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក យ៉ាងមានប្រសិទ្ធភាព។

ឯកឧត្តម បានបន្ដថា សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងស្ដីពី​ឧបត្ថម្ភធនជល គួរ​ផ្តល់​នូវ​ប្រព្រឹត្តកម្ម​ពិសេស​ និងដោយឡែក (Special and Differential Treatment - SDT) ​ដោយមានភាពបត់បែន ជូន​ប្រទេស​អភិវឌ្ឍន៍តិចតួច ​ក្នុងនោះមានប្រទេសកម្ពុជា។

ឯកឧត្ត មបន្ថែមថា កម្ពុជាចង់ឃើញលទ្ធផលសំខាន់ៗក្នុងសន្និសីទនេះ ​ចំនួនដូចជា ការ​លើកលែង​ក្នុងកិច្ចព្រមព្រៀង TRIPS (TRIPS waiver), ​ការឆ្លើយតបរបស់អង្គការពាណិជ្ជកម្មពិភពលោក ទៅ​នឹងជំងឺរីករាលដាល-ល- ដើម្បីបញ្ជាក់ថា អង្គការ និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី នៅតែអាច​ដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាពាណិជ្ជកម្មពិភពលោក និងអាចបង្កើតនូវ​សមិទ្ធផល​ដល់​វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចពិភពលោក។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះ ភាគីអង្គការ​ពាណិជ្ជកម្ម​ពិភព​លោក ដែលបាន​សម្របសម្រួល ​សំណើរបស់​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDCs) ពាក់ព័ន្ធ​នឹងការស្នើសុំការរក្សាការ​អនុគ្រោះពន្ធក្នុងរយៈពេលកំណត់មួយបន្ទាប់ពីការចាកចេញពី​ចំណាត់​ថ្នាក់​ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ​និងកញ្ចប់នៃវិធានការគាំទ្រ ​ក្នុងអនុគណៈកម្មការ ។

ជាកិច្ចចុងក្រោយ លោកជំទាវអគ្គនាយិកា​ បានថ្លែងអំណរគុណ​ចំពោះ​ការចូលរួមពីអង្គប្រជុំនា​ថ្ងៃនេះ​ និងមានជំនឿថា ​សន្និសីទថ្នាក់រដ្ឋមន្ដ្រីលើកទី១២ខាងមុខនេះ នឹងមានការចូលរួមយ៉ាង​សកម្ម​ពីបណ្ដាសមាជិក ​ព្រមទាំងទទួលបានលទ្ធផល និងអត្ថប្រយោជន៍យ៉ាងច្រើន​ដល់​សមាជិក​ទាំង​មូល៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm