ការបាញ់ប្រហារ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​បណ្ដាល​ឲ្យមនុស្ស ​១៥​នាក់​ស្លាប់ និង​ច្រើន​នាក់​របួស

2022/06/06 09:39:04 pm        1.1 K

​សហរដ្ឋ​អាមេរិក៖ ការបាញ់ប្រហារ​ជា​បន្តបន្ទាប់បណ្តាល​ឲ្យ​មនុស្ស ​១៥​នាក់​ស្លាប់ និង​ជាង​ ៦០​នាក់​ផ្សេងទៀត​រងរបួសនៅក្នុង​រដ្ឋ​ចំនួន​៨ របស់​សហរដ្ឋអាមេរិក​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ បង្កដោយ​អំពើហិង្សា​ដោយកាំភ្លើងដែល​បានកើត​ឡើង ខណៈ​ប្រទេស​នេះ​បន្ត​កាន់ទុក្ខអ្នក​បាត់​បង់ជីវិត ​ក្នុង​ការបាញ់ប្រហារកាលពី​ខែ​មុននៅក្នុង​ទីក្រុង Buffalo, New York និង​ក្រុង ​Uvalde រដ្ឋ​តិច​សាស់​។​

​អាជ្ញាធរ​បាន​និយាយថា មនុស្ស ៣នាក់​បាន​ស្លាប់ និង​យ៉ាងហោចណាស់​ ១១​នាក់​បាន​រងរបួសនៅក្នុង​ការបាញ់ប្រហារ​កាលពី​យប់​ថ្ងៃ​សៅរ៍​នៅ​ទីក្រុង Philadelphia។​ ​យោងតាម​នគរបាល​បាន​ឲ្យ​ដឹងថា ក្រុមមន្ត្រី​កំពុង​ល្បាត​នៅ​តំបន់​នោះ​នៅលើ​ផ្លូវ South Street ក្នុង​ទីក្រុង Philadelphia នៅពេលនោះ​ពួកគេ​បានឮ​សម្លេង​កាំភ្លើង​ជាច្រើន​គ្រាប់ និង​បានឃើញ​ជនសង្ស័យ​ជាច្រើន​នាក់​ បាន​បាញ់​ទៅលើ​មនុស្ស​ជាច្រើន​នៅ​ជិត​ពាក់​កណ្តាលអធ្រាត្រ​។​ ​យោងតាម​នគរបាល​បាន​ឲ្យ​ដឹងថា មាន​មនុស្ស​រាប់រយ​នាក់​នៅលើ​ផ្លូវ South Street ជា​ផ្លូវ​ដែលមមាញឹក​ជាប្រចាំ​ក្នុងអំឡុងពេល​ចុង​សប្តាហ៍ មុនពេល​ការបាញ់ប្រហារ​បាន​ផ្ទុះឡើង​។

​ផ្លូវ South Street ត្រូវបាន​គេ​ស្គាល់​ថា​ជាទី​តាំង​កម្សាន្ត និង​ជីវិត​ពេលយប់​ដែលមាន​បារ ភោជនីយដ្ឋាន និង​អាជីវកម្ម​ជាច្រើន​។ ​ស្ថានភាព​អ្នករងរបួស​ដោយ​ការបាញ់​កាំភ្លើង​នៅ​មិនទាន់​ដឹង​នៅឡើយ​។​ ​កាំភ្លើងខ្លី​ចំនួន​ ២​ដើម​ត្រូវបាន​រកឃើញ ប៉ុន្តែ​មិនមាន​ការ​ចាប់ខ្លួនបាន​ន​ណា​ម្នាក់​នោះទេ​។​ ​ការ​បង្ហោះ​របស់​នគរ​បាល​នៅលើ​បណ្តាញ Twitter បាន​ណែនាំ​ប្រជាជន​ឱ្យ​ជៀសវាង​ពី​តំបន់​នោះ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        754
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        427
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        215

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm