KOICA កំពុងជួយគាំទ្រលើវិស័យអាទិភាព ដើម្បីជួយរុញសេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំ

2022/06/07 01:20:34 am        508

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA កំពុងពង្រឹង និងជួយគាំទ្រលើវិស័យអាទិភាពដល់ប្រទេសកម្ពុជា ជាពិសេសការលើកទឹកចិត្តដល់ការបង្កើតនៃធុរកិច្ចថ្មី លើវិស័យបច្ចេកវិទ្យា ដើម្បីជាស្ពានសម្រាប់ជួយរុញសេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំ និងប្រកបដោយភាពច្នៃប្រឌិត។

​លោក Rho Hyunjun នាយក ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA លើកឡើងនៅក្នុងរៀបចំកម្មវិធីបង្កើតទំនាក់ទំនងលើកទី២ មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) នាចុងសប្តាហ៍កន្លងមកនេះថា គោលបំណងនៃកម្មវិធីរៀបចំឡើងដើម្បីជំរុញការសន្ទនា បង្កើត និងបង្កើនទំនាក់ទំនងធុរកិច្ចសក្តានុពលក្នុងចំណោមវិនិយោគិន និងអ្នកចាប់ផ្តើមអាជីវកម្មថ្មី នៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិននៅកម្ពុជា ដើម្បីជួយគាំទ្រដល់ប្រទេសកម្ពុជា លើវិស័យអាទិភាពចំនួនបួន ក្នុងនោះសម្រាប់វិស័យអប់រំ KOICA បានបង្កើតមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា ដើម្បីលើកទឹកចិត្តដល់ការបង្កើត និងការរីកចម្រើននៃធុរកិច្ចថ្មី ដែលផ្តោតលើវិស័យបច្ចេកវិទ្យា ដើម្បីជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឲ្យមានភាពរឹងមាំ និងប្រកបដោយភាពច្នៃប្រឌិត។

លោក Rho Hyunjun សង្ឃឹមថា ដែលផ្តោតលើវិស័យបច្ចេកវិទ្យា នឹងក្លាយទៅជាស្ពានសម្រាប់អ្នកចូលរួមទាំងអស់ដូចជា៖ ធុរកិច្ចថ្មី អ្នកជំនាញ ឧស្សាហកម្ម វិនិយោគិន មន្រ្តីរដ្ឋាភិបាល ដើម្បីស្វែងរកកិច្ចសហការ និងកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន ក្នុងគោលដៅធ្វើការរួមគ្នានាពេលខាងមុខ។

ជុំវិញការបង្កើតធុរកិច្ចថ្មីនេះ, លោក កៀន តាក់ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានគូសបញ្ជាក់ថា មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) មិនមែនបង្កើតឡើងសម្រាប់តែសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់និស្សិត សហគ្រិន ធុរកិច្ចថ្មី និងសហគមន៍ទាំងអស់ក្នុងប្រទេសកម្ពុជា អាចនឹងចាប់យកឱកាសនេះ ដើម្បីអភិវឌ្ឍឈានទៅមុខកាន់តែលឿន លើសមិទ្ធិផលដ៏ប្រសើរ ដែលយើងត្រូវតែការកិច្ចសហការនូវគ្រប់ភាគីពាក់ព័ន្ធ ជម្រុញកិច្ចដំណើរអភិវឌ្ឍនេះឲ្យកាន់ តែរីកចម្រើន។

ទាក់ទងការសិក្សាវិញ, លោកបណ្ឌិត ស៊្រុន សុវិឡា នាយកមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា បានបន្ថែមថា កម្មវិធីនេះដែលបង្កើតឡើង នៅក្នុងវិស័យអប់រំ គឺដើម្បីនាំយកវិស័យរបស់រដ្ឋាភិបាល ធុរកិច្ចថ្មី អ្នកជំនាញ និងវិនិយោគិន ឱ្យកាន់តែជិតស្និទ្ធជាមួយគ្នា និងរាល់ធុរជន និងសាធារណជនគ្រប់ទីកន្លែង ដែលមានបំណងប្រឡូកចូលក្នុងវិស័យធុរកិច្ចនេះ៕

អត្ថបទ៖ សុន រ៉ាឌី





អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm