ជនបរទេស​មិន​ព្រម​ធ្វើ​ច​ត្តា​ឡី​ស័ក ​អាច​នឹង​ត្រូវ​បណ្ដេញ​ចេញពី​កម្ពុជា

2021/04/27 09:59:58 am        240


ភ្នំពេញ ៖ ​ជនបរទេស​ដែល​មិន​ព្រម​សហការ​ជាមួយ​អាជ្ញាធរ ​ក្នុង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ​តាម​វិធាន​សុខាភិបាល ​​អាច​នឹង​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា ​ខណៈ​ការ​ផាកពិន័យ​អន្តរការណ៍​ក៏​នឹង​ត្រូវ​អនុវត្ត​ស្រប​ទៅតាម​មាត្រា​២១ ​ដែល​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​ដល់​៥​លាន​រៀល​។​ នេះ​បើ​តាម​ការ​អះអាង ​របស់​ឯកឧត្តម គឹម សន្តិភាព​ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​។

ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរ​ទ្សន៍​ប៊ី​ធី​វី នៅ​​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ​ឆ្នាំ​២០២១​នេះ ឯកឧត្តម គឹម សន្តិភាព បាន​លើកឡើងថា ​ជនបរទេស​ស្បែក​សម្នាក់​ ដែល​រឹងទទឹង​មិន​ព្រម​ផ្តល់​សំណាក ​តាម​ការ​ស្នើសុំ​របស់​គ្រូពេទ្យ ត្រូវ​កម្លាំង គ​-​អន្តរាគមន៍ អាវុធហត្ថ​រាជធានី​ភ្នំពេញ ​បង្ខំ​នាំទៅ​កាន់​មណ្ឌល​សុខភាព ​ចាក់អង្រែ​ក្រោម ​កាលពី​ល្ងាច​ថ្ងៃទី​២៤ ​ខែមីនា​ម្សិលមិញ​នេះ​ នឹងត្រូវ​បណ្តេញ​ចេញពី​កម្ពុជា ​ដោយសារតែ​ជននេះ ​បាន​ប្រព្រឹត្តិ​ល្មើស​នឹង​អនុក្រឹត្យ ​និង​ច្បាស់​ស្តីពី​កូ​វីដ​-១៩​នោះ​។

ឯកឧត្តម គឹម សន្តិភាព ​ក៏បាន​បញ្ជាក់បន្ថែម​ផងដែរ​ថា ​ការបង្កើត​ច្បាប់​ស្តីពី​គូ​វីដ​-១៩ ​មិនមែនជា​ការ​បង្កើត​ឡើង ដើម្បី​ដាក់ទោស​ទណ្ឌ​ដល់​ប្រជាពលរដ្ឋ​នោះទេ ​ពោលគឺ​ធ្វើឡើង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ហើយ​ប្រសិនបើ​ពលរដ្ឋ​ចូលរួម​នោះ ​ច្បាប់​ក៏​នឹង​មិន​ត្រូវ​អនុវត្តន៍​ដែរ ​ខណៈ​ច្បាប់​នេះ​បាន​ធ្វើឡើង គឺ​ស្រប​ទៅតាម​សភាពការណ៍​នាពេល​បច្ចុប្បន្ន ​ដែល​ប្រទេស​កម្ពុជា​ត្រូវតែ​អនុវត្ត នៃ​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩​បាន​កំពុង​ផ្ទុះឡើង​នោះ​។

សូម​បញ្ជាក់ថា​ ច្បាប់​ស្តីពី​កូ​វីដ​១៩​នេះ ​គឺមាន​៦​ជំពូក និង​១៨​មាត្រា ​ហើយ​ក្នុង​ត្រង មាត្រា​៧ បាន​ចែងថា​ អំពើ​គេចវេះ​ពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ​ឬ​គេច​ចេញពី​ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ​ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក ដែល​កំណត់​ដោយ​ក្រសួងសុខាភិបាល ​ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ តាម​ការកំណត់​នៅក្នុង​អនុក្រឹត្យ​ដោយ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦(​ប្រាំមួយ​)​ខែ ទៅ ៣(​បី​)​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ពី ២,០០០,០០០​ (​ពីរលាន​) រៀល ទៅ ១០,០០០,០០០ (​ដប់​លាន​)​រៀល​ កាលបើ​អំពើ​ខាង​លើនេះ​ បាន​បណ្តាល​ឱ្យមាន​ការ​ចម្លង​ជំងឺ​កូ​វីដ​១៩ ​ដល់​អ្នកដទៃ​នោះ​។

ជាមួយគ្នា​នោះដែរ ឯកឧត្តម គឹម សន្តិភាព​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់ ​ក៏ដូចជា​ជនបរទេស​ដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា ​គប្បី​ត្រូវ​ចូលរួម​សហការ​ឲ្យ​បាន​ត្រឹម​ត្រឹម​ចំពោះ​វិធាន​សុខាភិបាល ​ហើយ​ប្រសិនបើ​មានការ​ចូលរួម​ច្បាប់​ក៏​នឹង​មិន​ដាក់ទោស​ទណ្ឌ​ដល់​បងប្អូន​នោះដែរ ហើយ​ជំងឺ​រាតត្បាត​នេះ ​ក៏​មិន​បន្ត​ចម្លង​ដល់​អ្នកដទៃ​ផងដែរ​៕

​អត្ថបទ ៖ ​បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm