ពេលវេលា​ថ្មី​នៃ​យុទ្ធនា​ការប្រកួត​ Asian Cup ​របស់​កម្ពុជា ខណៈ​ BTV ​នឹង​ផ្សាយ​បន្ដ​ផ្ទាល់​

2022/06/07 05:20:14 pm        412

​បាល់ទាត់៖ នៅសល់ ១​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជានឹង​ត្រូវ​ចាប់ផ្ដើម​យុទ្ធនាការ​ប្រកួត​ ជម្រុះ​ពានរង្វាន់​បាល់ទាត់​ជើងឯក​ទ្វីបអាស៊ី​ AFC Asian Cup 2023 ​របស់ខ្លួននៅ​ប្រទេស​ឥណ្ឌា ខណៈ​ប្រកួត​បើកឆាកនឹងត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ​មុនគេនា​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២២ ស្អែក​នេះ។​

​ទន្ទឹម​ជាមួយនឹង​ការ​ខិតជិត​មកដល់នៃ​ការប្រកួត​នេះ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួតរួមជាមួយ​បេក្ខភាព​ក្រុម​ចូលរួម ក៏បាន​សម្រេច​ធ្វើការ​ផ្លាស់ប្ដូរ​ពេលវេលា​ប្រកួត​ថ្មី​ផងដែរ ពិសេស​សម្រាប់​ម៉ោង​ពេល​ប្រកួត​របស់​ក្រុម​គោព្រៃ​កម្ពុជា ទាំង ៣​ប្រកួត​ក្នុង​ពូ​ល​ D ​នៃ​បេសកកម្ម​នេះបាន​កែប្រែ​ថ្មីរួមមាន​៖ ​ប្រកួត​ទី​១ កម្ពុជាប៉ះ​ម្ចាស់ផ្ទះ​ឥណ្ឌាដែល​គ្រោង​ជួបគ្នានា​វេលា​ម៉ោង ៥៖៣០​នាទី​ល្ងាចថ្ងៃទី​០៨ ខែមិថុនា​ស្អែក​នេះបាន​ប្ដូរ​ទៅ​ប្រកួត​នា​វេលា​ម៉ោង ១០៖០០​នាទី​យប់ ម៉ោង​នៅ​កម្ពុជា​វិញ។​ ​ប្រកួត​ទី​២ ដែល​កម្ពុជាគ្រោង​ជួប​ហុងកុងនា​វេលា​ម៉ោង ៥៖៣០​នាទី​ល្ងាចថ្ងៃទី​១១ ខែមិថុនា បាន​ប្ដូរ​ទៅ​ប្រកួត​នា​វេលា​ម៉ោង ៦៖៣០​នាទី​ល្ងាចម៉ោង​នៅ​កម្ពុជា​វិញ ​និង​ប្រកួត​ទី​៣ ដែល​កម្ពុជាត្រូវ​ជួប​អា​ហ្វ​ហ្គា​នី​ស្ថាននា​វេលា​ម៉ោង ៩៖៣០​នាទី​យប់ ថ្ងៃទី​១៤ ខែមិថុនា បាន​ប្ដូរ​មក​ប្រកួត​នា​វេលា​ម៉ោង ៦៖៣០​នាទី​ម៉ោង​នៅ​កម្ពុជា​វិញ។​

​សូមបញ្ជាក់ថា ក្រុម​ជម្រើសជាតិ​កម្ពុជាបានធ្វើ​ដំណើរ​ទៅ​ទីក្រុង​កុល​កាតា ប្រទេស​ឥណ្ឌាកាលពី​ថ្ងៃទី​០៤ ខែមិថុនា​កន្លងទៅ ដើម្បី​ចូលរួម​ប្រកួត​ជម្រុះ​ជុំ​ចុងក្រោយនៃ​ពានរង្វាន់​ AFC Asian Cup 2023 ​ចាប់ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ ដោយ​រាល់​ការប្រកួត​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជានៃ​ព្រឹត្តិការណ៍​នេះ នឹងមាន​ការផ្សាយ​បន្ដ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ BTV-News ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        122
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        134
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm