ការ​ប្រយុទ្ធ​ដណ្តើម​ទីក្រុង Severodonetsk របស់​អ៊ុយ​ក្រែ​ន​បាន​រាលដាល​ពាសពេញ​ទីក្រុង​នេះ ខណៈ​រុស្ស៊ី​ព្រមាន​លោក​ខាង​លិច​

2022/06/07 05:39:48 pm        2.2 K

​អ៊ុយក្រែន៖ កងកម្លាំង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​កំពុង​ប្រយុទ្ធ​គ្នា​ចេញពី​ផ្លូវ​មួយ​ទៅ​ផ្លូវ​មួយ​ ដើម្បី​ដណ្ដើម​គ្រប់គ្រង​ទីក្រុង​ឧស្សាហកម្ម Severodonetsk កាលពី​ថ្ងៃ​ចន្ទ នៅក្នុង​ការប្រយុទ្ធ​យ៉ាងខ្លាំង​ក្លា​នៃ​ការ​រុលចូល​ទៅមុខ​របស់​កង​កម្លាំង​ក្រុង Moscow នៅក្នុង​តំបន់ Donbas ប្រទេស​អ៊ុយក្រែន​ភាគ​ខាងកើត​។

​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy និយាយ​ថា​ កងកម្លាំង​រុស្ស៊ី​បាន​វាយ​រុល​ទៅ​មុខ​ក្នុង​ទីតាំង​ជាច្រើនហើយ​ស្ថានភាព​លំបាក​ណាស់​ ប៉ុន្តែ​កងកម្លាំង​អ៊ុយ​ក្រែ​ន​មានឱកាស​វាយបក​វិញ​។ ទីក្រុង​ភាគ​ខាងកើត​មួយ​នេះ​បាន​ក្លាយ​ជា​គោលដៅ​សំខាន់ ​នៃ​ការវាយប្រហារ​របស់​ក​ង​កម្លាំង​រុស្ស៊ី​នៅ​ក្នុង​តំបន់ Donbas ដែល​មាន​ខេត្ត​ចំនួន​២ ​គឺ Luhansk និង Donetsk ស្រប​ពេល​មានការ​វាយ​លុក​ដ៏​សន្ធាប់​របស់​វិមាន​ក្រឹម​ឡាំង​ក្នុង​សង្គ្រាម​បំផ្លាញ ដែល​គេ​មើល​ឃើញ​​ទីក្រុង​ជាច្រើន​បាន​ខ្ទេច​ស្ទើរ​ទាំង​ស្រុង​ដោយសារ​ការ​ទម្លាក់​គ្រាប់បែក​។ ​លោក Oleksandr Stryuk ប្រធាន​រដ្ឋបាល​ក្នុង​ទីក្រុង Sievierodonetsk បាន​និយាយ​តាម​ទូរទស្សន៍​ថា ភាគី​នីមួយៗ​នៅតែ​ប្រទាញប្រទង់​គ្នា​មិនទាន់​ឈ្នះ​ចាញ់​នៅឡើយ ដោយ​ស្ថានភាព​កំពុង​ផ្លាស់ប្ដូរ​ជា​រៀងរាល់​ម៉ោង។

​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ចក្រភព​អង់គ្លេស​និយាយ​ថា ខ្លួន​នឹង​បញ្ជូន​ប្រព័ន្ធ​ជើង​ទម្រ​បាញ់​គ្រាប់​រ៉ូ​កែ​ត​ចម្រុះទៅ​អ៊ុយ​ក្រែ​ន ដែល​អាច​បាញ់​ដល់​គោលដៅ​ចម្ងាយ​ 80km​។​ ប្រមុខ​ការទូត​រុស្ស៊ី​លោក Sergey Lavrov បាន​និយាយ​ថា ក្រុង Moscow នឹង​ឆ្លើយតប​ទៅ​លោក​ខាង​លិច​ ចំពោះ​ការ​បញ្ជូន​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅ​អ៊ុយ​ក្រែ​ន ដោយ​ជួយ​រុញ​កងកម្លាំង​អ៊ុយ​ក្រែ​ន​ចូល​ទៅដល់​ព្រំដែន​រុស្ស៊ី​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        12
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        12
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm