Andy Murray វាយ​បក​យក​ឈ្នះ Nihioka​ ខណៈ Serena Williams ឆ្លង​ផុត​ជុំ​ទី​១ U.S.Open

2021/04/27 09:59:58 am        35

​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​ស្កុ​ត​ឡេ​ន Andy Murray បាន​ឆ្លង​ផុត​ជុំ​ទី​១ ហើយ​នៃ​ព្រឹត្តិការណ៍ Grand Slam, U.S. Open តែ​ត្រូវ​ធ្វើការ​ធ្ងន់​ដោយ​ត្រូវ​តាម​ពីក្រោយ​កីឡាករ​ជប៉ុន Yoshihito Nishioka ២សិត​។


​​កីឡាករ​ជប៉ុន Nishioka​ បាន​យកឈ្នះ ២​សិត​ដំបូង ៦-៤ និង ៦-៤ តែ​មិន​ធ្វើ​អោយ​កីឡាករ​វ័យ ៣៣ឆ្នាំ Andy Murray បាក់​ទឹកចិត្ត​ឡើយ​។ ​Murray បាន​យកឈ្នះ ៣សិត​ផ្ទួនៗ​ទាំង​លំបាក ៧-៦(៧-៥), ៧-៦(៧-៤) និង ៦-៤​។ ការប្រកួត​ត្រូវ​ចំណាយពេល​ដល់​ទៅ ៤ម៉ោង ៣៩នាទី​ទើប​រក​ចាញ់ឈ្នះ​ឃើញ ខណៈ​ជុំ​បន្ត Andy Murray នឹងជួប​ជាមួយ​កីឡាករ​កាណាដា Felix-Auger Aliassime​។


​​ងាក​មក​ការប្រកួត​ផ្នែក​នារី​វិញ កីឡា​ការិនី​អាមេរិក Serena Williams ដែល​កំពុង​ស្វែង​រក​ពាន Grand Slam លើក​ទី២៤ អោយ​ស្នើ​នឹង​កំណត់ត្រា Margaret Court នោះបាន​ឆ្លង​ផុត​ជុំ​ទី១ ហើយ​ក្រោយ​យកឈ្នះ​កីឡា​ការិនី​មិត្ត​រួម​ជាតិ​អាមេរិក Kristie Ahn​។ ​កីឡាការិនី​វ័យ ៣៨​ឆ្នាំ​រូប​នេះ​បាន​យកឈ្នះ​ក្នុង​លទ្ធផល ៧-៥ និង ៦-៣ ចំណាយ​ពេល ១​ម៉ោង​កន្លះ​ទំរាំ​យកឈ្នះ​កីឡា​ការិនី​លំដាប់​លេខ៩៦ ពិភពលោក Kristie Ahn​។ ​Williams​ នឹង​បន្តទៅ​ជុំ​ទី២ ដែល​នឹងត្រូវ​ជួប​ជាមួយ​កីឡាការិនី​រុស្ស៊ី Margarita Gasparyan៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        153
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm