អភិបាលខេត្ត​កោះកុង​រៀបចំ​ក្បួន​ដង្ហែ និង​លើកទឹកចិត្ត​ម្ចាស់​មេដាយ​ស៊ី​ហ្គេម ៤​គ្រឿង​

2022/06/07 05:47:30 pm        1.5 K

​កោះកុង៖ លោកជំទាវ មិថុនា ភូ​ថង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកោះកុង កាលពី​ល្ងាច​ថ្ងៃទី​០៦ ខែមិថុនា​ម្សិល​មិញបាន​ជួប​សំណេះសំណាល និង​រៀបចំ​នូវ​កម្មវិធី​ដង្ហែ​ក្បួន​អបអរសាទរ​ម្ចាស់​មេដាយ​ស៊ី​ហ្គេម ៤​គ្រឿងរួមមាន​ម្ចាស់​មេដាយមាស ២ និង​សំរឹទ្ធ ២ ដែលមាន​ដើមកំណើត​ពី​ខេត្តកោះកុង ក្រោយ​ដណ្ដើមបាន​មេដាយ​ជូន​ជាតិ​មាតុភូមិ ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាមកាលពី​ថ្មីៗ។​

​កីឡាករ​ជ័​យលា​ភីដែល​ទទួលបាន​ការលើក​ទឹកចិត្ត​ពី​អភិបាលខេត្ត​កោះកុង​នេះ រួមមាន​កីឡាករ ប៉ោ ភា​រិ​ទ្ធ ហៅ យ៉េន ឌី​ណា ម្ចាស់​មេដាយមាស​កីឡា​គុន​ខ្មែរ​, កីឡាករ អេ វីរៈ​ខាំ​ឈី​ត ភូ​ថង ម្ចាស់​មេដាយមាសនៃ​កីឡា​វ៉ូ​វី​ណា​ម​, កីឡាករ ទិន ឌិន ហៅ សែន រ៉ា​ដេ​ត និង​កីឡាករ អេ អាំ​ម៉ា​វីន ភូ​ថង ម្ចាស់​មេដាយ​សំរឹទ្ធនៃ​កីឡា​វ៉ូ​វី​ណា​ម។ ប៉ុន្ដែ​កីឡាករ ទិន ឌិន មិនបាន​ចូលរួម​ផ្ទាល់​នោះទេដោយសារ​ជាប់​ភារកិច្ច​នៅ​ប្រទេស​ថៃ។​ ​នាឱកាស​នោះលោកជំទាវ មិថុនា ភូ​ថង បាន​ថ្លែង​អបអរសាទរ និង​ចាត់ទុក​សមិទ្ធ​ផលរប​ស់​កីឡា​ករទាំង ៤​រូបគឺជា​មុខមាត់​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ខេត្តកោះកុង​ទាំងមូល ហើយក៏​ជា​មោទកភាព​ជាតិ​ផងដែរ ដែល​ពួកគេ​បាន​ខិតខំ​ប្រឹងប្រែងរហូត​ដណ្ដើមបាន​មេដាយមាស ក៏ដូចជា​មេដាយ​សំរឹទ្ធក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ដើម្បី​លើកកម្ពស់​កិត្តិយស​ជាតិលើ​ឆាក​អន្ដរជាតិ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​

​លើសពីនេះ លោកជំទាវ​អភិបាលខេត្ត​បាន​ចាត់​សមិទ្ធផល​របស់​កីឡាករ​ជ័យលាភី ដែលជា​អ្នក​ខេត្តកោះកុង​នេះគឺជា​គំរូ​មួយ​ដ៏​ល្អ​សម្រាប់​យុវជននៅក្នុង​ខេត្តកោះកុង និង​ទូទាំងប្រទេស ដើម្បី​ធ្វើ​ឲ្យ​ប្រទេសជាតិ​កាន់តែ​មានកេរ្ដិ៍ឈ្មោះ​ល្បីល្បាញ ស្របតាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាលដែល​ខិតខំ​កសាង និង​ផ្ដល់ឱកាស​ឲ្យ​ប្រជាពលរដ្ឋ ព្រមទាំង​យុវជន​អាច​អភិវឌ្ឍន៍​សមត្ថភាព និង​ទេពកោសល្យ​រៀងៗ​ខ្លួន ដើម្បី​ធ្វើ​ឲ្យ​ជាតិ​មាតុភូមិមាន​កិត្តិយស និង​សេចក្ដីថ្លៃថ្នូ​លើ​ឆាក​អន្ដរជាតិ។​ ​ទន្ទឹម​ជាមួយ​កម្មវិធី​ជួប​សំណេះសំណាល និង​ការ​ដង្ហែ​ក្បួន​អបអរសាទរ​ម្ចាស់​មេដាយមាស និង​សំរឹទ្ធទាំង ៤​គ្រឿង ស្ទើរ​ទូទាំង​ក្រុង​ខេមរភូមិន្ទនៃ​ខេត្តកោះកុង លោកជំទាវ មិថុនា ភូ​ថង ក៏បាន​ផ្ដល់នូវ​ថវិកា​លើកទឹកចិត្ត​ដល់​កីឡា​ជ័យលាភី​ផងដែរ រួម​ម្ចាស់​មេដាយមាសគឺ​កីឡាករ យ៉េន ឌី​ណា និង អេ វីរៈ​ខាំ​ឈី​ត ភូ​ថង ទទួលបាន​ម្នាក់ ១០លាន​រៀល ខណៈ​ម្ចាស់​មេដាយ​សំរឹទ្ធ កីឡាករ អេ អាំ​ម៉ា​រី​ន ភូ​ថង និង សែន រ៉ា​ដេ​ត ទទួលបាន​ម្នាក់ ៥​លាន​រៀល ។​

​ជាមួយគ្នា​ផងដែរ ឯកឧត្តម អ៊ូ រតនា ក្នុងនាម​ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បាន​ថ្លែងអំណរគុណចំពោះ​អភិបាល​ខេត្តកោះកុង ដែល​បានរៀបចំ​កម្មវិធី​លើកទឹកចិត្ដដ​ល់​កីឡាករ​ជ័យលាភី​មេដាយ​ស៊ី​ហ្គេម ពិសេស​កីឡា​វ៉ូ​វី​ណា​ម​របស់ខ្លួន។ ឯកឧត្តម​បញ្ជាក់ថា កីឡាករ​ល្អ ហើយ​អាច​ឈានទៅ​សម្រេចបាន​នូវ​សមិទ្ធផល​ល្អ​ជូន​ជាតិ អាស្រ័យ​លើក​ត្ដា​ជាច្រើនរាប់​ចេញពី​កត្ដា​ផ្ទាល់ខ្លួន និង​សហព័ន្ធ​កីឡា​ជាតិ ពិសេស​ការយកចិត្តទុកដាក់​លើក​ឆាក​ហ្វឹកហាត់​របស់​រាជរដ្ឋាភិបាល៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        125
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        136
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm