លោក ប៉ែន ផាត​៖ បើ​បាល់ទាត់​កម្ពុជា​មិន​រីកចម្រើន ហើយ​គ្មាន​សន្តិភាព ក៏​ពាន​ពិភពលោក​មិន​អាច​ដង្ហែ​មក​កម្ពុជា​ដែរ

2022/06/07 06:35:12 pm        1.9 K

​បាល់ទាត់៖ លោក​ព្រឹទ្ធាចារ្យ​បាល់ទាត់ ប៉ែន ផាត បាន​លើក​ឡើង​ថា បើ​វិស័យ​កីឡាបាល់ទាត់​កម្ពុជាមិន​រីកចម្រើន ពិសេស​បើ​សិន​កម្ពុជាមិន​មាន​សន្ដិភាព​នោះទេ ទំនង​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក​ (FIFA) មិន​ដង្ហែ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ដ៏​មានតម្លៃ​មក​កម្ពុជា​ដែរ។​

​ការលើកឡើង​នេះ ស្របពេល​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ FIFA World Cup Trophy Tour ​នឹងត្រូវ​ដង្ហែ​មក​កម្ពុជា នា​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខ បន្ទាប់ពី​មានការ​អនុញ្ញាត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយនឹង​មានការ​ទទួល​ស្វាគមន៍ និង​លើក​ពាន​នេះ​ផ្ទាល់ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជានៅ​វិមាន​សន្ដិភាព។​ បុរស​វ័យ ៧៤​ឆ្នាំ និង​ជា​អតីត​កីឡាករ​បាល់ទាត់​ដ៏​ឆ្នើម​របស់​កម្ពុជា​រូបនេះបាន​បញ្ជាក់ថា ដោយសារ​បាល់ទាត់​កម្ពុ​ជា ក៏​ចាប់ផ្ដើម​រីកចម្រើនពិសេស​កត្ដា​សន្ដិភាព ទើប​ FIFA ​អាច​នាំយក​ពានរង្វាន់​មាស​សុទ្ធ​នេះមក​តាំង​បង្ហាញ​នៅ​កម្ពុជា មុន​ដាក់​ឲ្យ​ក្រុម​ខ្លាំងៗ​ជុំវិញ​ពិភពលោក​ធ្វើការ​ប្រកួតប្រជែងក្នុង​ព្រឹត្តិការណ៍​ FIFA World Cup ​នៅ​ប្រទេស​កាតានា​ចុងឆ្នាំ​២០២២ ខាងមុខ។​

​គួរ​ដឹងថា ពានរង្វាន់​បាល់ទាត់​ពិភពលោកនឹង​ដង្ហែ​មកដល់​កម្ពុជានា​វេលា​ម៉ោង ១០​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា​សប្ដាហ៍​ក្រោយ។ បន្ទាប់មក​នឹងមាន​ក្បួន​ដង្ហែ​ពាន​នេះ ពី​ព្រលានយន្ដហោះ​អន្ដរជាតិ​ភ្នំពេញមកកាន់​វិមាន​សន្ដិភាព ដោយ​ពិធី​ទទួល​ស្វាគមន៍​ពានរង្វាន់​បាល់ទាត់​ពិភពលោក​នេះ នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី។​ ​បន្ទាប់មកទៀតនឹងមាន​ការនាំ​យកពាន​រង្វាន់​បាល់ទាត់​ពិភពលោក​នេះ ទៅ​ដាក់​តាំងនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កន្លែង​ដែល​កម្ពុជា​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដើម្បី​ស្វាគមន៍​ភ្ញៀវ​ចូល​ទស្សនា និង​ថតរូប​ផ្ទាល់​ជាមួយ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​នេះ ចាប់ពី​ម៉ោង ១​រសៀលរហូតដល់​ម៉ោង ១០​យប់ អម​ជាមួយ​តន្ដ្រីសម័យ​កំដរ​ទៀតផង។​

​តាមរយៈ​នេះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋក៏ដូចជា​យុវជន​-​យុវនារី និង​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់ចូលរួម​ព្រឹត្តិការណ៍​នេះ​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​អបអរសាទរ និង​បង្ហាញ​នូវ​មោទនភាព​ជាតិ ចំពោះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​ថ្មី​មួយទៀតសម្រាប់​ប្រទេស​កម្ពុជា​នេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        125
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        136
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm