ឆ្នាំនេះ វិស័យដឹកជញ្ជូននៅកម្ពុជា រំពឹងមានកំណើនខ្ពស់ឡើងវិញ ទោះបីតម្លៃប្រេងឡើងខ្ពស់បន្តិចក្តី

2022/06/07 06:53:26 pm        759

ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន រំពឹងថា វិស័យដឹកជញ្ជូននៅកម្ពុជា នឹងមានកំណើនខ្ពស់ឡើងវិញ ទោះបីជាបច្ចុប្បន្ននេះ ពិភពលោកក៏ដូចជាកម្ពុជា កំពុងវិបត្តិប្រេងឡើងថ្លៃ និងការដឹកជញ្ជូនឡើងខ្ពស់បន្តិចក៏ដោយ។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែសង្វាក់ផ្គត់ផ្គង់នៅកម្ពុជា បាន​ប្រាប់ឲ្យដឹងថា ​នៅក្នុងឆ្នាំ២០២២នេះ ក្រោយពីរាជរដ្ឋាភិបាលសម្រេចបើកដំណើរការសង្គម-សេដ្ឋកិច្ចទាំងស្រុងឡើងវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១មក​ សកម្មភាពនៃការដឹកជញ្ជូនទំនិញចេញ-ចូលមានការកើនឡើងខ្ពស់ ​ដែលការកើនឡើងនៃការដឹកជញ្ជូននេះ ដោយសារការផលិតនៅ​ក្នុង​ប្រទេស មិនមានការរាំងស្ទះពីការរាតត្បាតដោយជំងឺកូវីដ-១៩ទេ ហើយប្រទេសដទៃ​ក៏មិនបាន​បញ្ហាចោទដែរ។

ចំពោះបញ្ហាប្រេងឡើងថ្លៃ លោកប្រធានសមាគម បញ្ជាក់ថា អំឡុងពេលប្រេងឡើងថ្លៃនេះ ការ​ដឹកជញ្ជូន​ចេញចូលនៅកម្ពុជា ​នៅតែមានដំណើរការប្រក្រតីជាធម្មតា។ ​ដូច្នេះលោករំពឹងថា ទំហំ​នៃការ​ដឹកជញ្ជូននាំចេញ-នាំចូលរបស់កម្ពុជា​ សម្រាប់ឆ្នាំ២០២២នេះ​ នឹងមានការកើនឡើងខ្លាំង ទោះបី​តម្លៃដឹកជញ្ជូនមានការឡើងថ្លៃ​បន្តិចបន្តួច​តាមប្រេងក្តី។

ដោយឡែកទាក់ទងនឹងវិបត្តិខ្វះទូរកុងតឺន័រ រួមទាំងការដឹកជញ្ជូនតាមយន្តហោះ ដែលមាន​ឡើង​ថ្លៃខ្ពស់ ​អំឡុងពេលដែលបណ្តាប្រទេសបិទខ្ទប់​ប្រទេសរៀងៗខ្លួន ដើម្បីប្រយុទ្ធប្រឆាំងជំងឺ​កូវីដ១៩ ​កន្លងទៅនោះ លែងជាបញ្ហា​ ដោយតម្លៃទូរកុងតឺន័រ ​ក៏ដូចជាការដឹកជញ្ជូនតាមផ្លូវអាកាស មានតម្លៃធម្មតា។

គួរបញ្ជាក់ដែរថា ថ្មីៗនេះ ក្រុមអ្នកជំនាញសេដ្ឋកិច្ច បានកត់សម្គាល់ឃើញថា នារយៈពេលប៉ុន្មាន​ខែចុង​ក្រោយនេះ​ សកម្មភាពសេដ្ឋកិច្ចកម្ពុជា​ ហាក់កាន់តែបង្ហាញនូវភាពវិជ្ជមានជាថ្មី បន្ទាប់​ពី​វិស័យនេះ​បានរងគ្រោះដោយសារវិបត្តិកូវីដ១៩​ អស់រយៈពេលជាង២ឆ្នាំកន្លងមក ពិសេសតាម​រយៈលំហូរនៃអ្នកដំណើរ​ និងក្រុមវិនិយោគិនបរទេសដែលចូលមកកម្ពុជា។

ទន្ទឹម​នេះ ក្រុមអ្នកជំនាញ​ ក៏បានអះអាងដែរថា ដ្បិតការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា​បច្ចុប្បន្ន​ហាក់​នៅមានកម្រិតនៅឡើយ ​តែសកម្មភាពអ្នកដំណើរ ​និងវិនិយោគិនបរទេស ដែលបានចូល​មក​កម្ពុជា ​បានបង្ហាញពីភាពវិជ្ជមាននៃវិស័យសេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងខ្លាំង៕


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        315
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        408

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm