ពលរដ្ឋអះអាងថា គ្មានការបង្ខិតបង្ខំ ឬការគំរាមកំហែងក្នុងអំឡុងពេលបោះឆ្នោត

2022/06/07 07:11:40 pm        345

កណ្ដាល៖ ប្រជាពលរដ្ឋ ដែលបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនានេះ បានអះអាងថា ពួកគេទៅបោះឆ្នោតដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំ និងគំរាមកំហែង ពីភាគីណាទាំងអស់ ចំណែកនីតិវិធីនៃការបោះឆ្នោត កាន់តែងាយស្រួលជាងពេលមុនៗ និងបរិយាកាស នៃការបោះឆ្នោតប្រព្រឹត្តិទៅដោយល្អ។

ប្រជាពលរដ្ឋរស់នៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បាននិយាយថា ពួកគេ បានយល់ដឹងកាន់តែច្រើនពីរបៀបរបប នៃការឆ្នោត ពីមួយអាណត្តិទៅមួយអាណត្តិ ហើយ​តាមមណ្ឌលបោះឆ្នោត ក៏កាន់តែមានភាពល្អប្រសើរ ព្រោះគណៈកម្មការជាតិរៀបចំ​ការ​បោះឆ្នោតក្នុងឃុំ រៀបចំបានល្អ អ្នកបោះឆ្នោត បោះដោយសេរី និងយុត្តិធម៌ ។

ពលរដ្ឋ បានបន្តថា នៅក្នុងមណ្ឌលពួកគេបោះឆ្នោត គ្មាន​សកម្មភាព​បំភិតបំភ័យ​ ឬបង្កការរំខាន អ្វី ឡើយ ​ដោយពលរដ្ឋបោះឆ្នោតជូនគណបក្សនយោបាយ ដែលខ្លួនស្រឡាញ់ គ្មានការបង្ខិតបង្ខំ ស្ថិតក្នុង ​បរិយាកាសរៀបចំការពារសន្តិសុខ សណ្ដាប់ធ្នាប់បានល្អ និងមានអ្នកទៅបោះឆ្នោច្រើន ពីមួយអាណត្តិទៅ មួយអាណត្តិផងដែរ ។

ប្រជាពលរដ្ឋបានស្នើទៅក្រុមប្រឹក្សាឃុំកំពង់ស្វាយ ដែលបានជាប់ឆ្នោត​ បន្តជួយអភិវឌ្ឍមូលដ្ឋាន ក៏ដូចជាបម្រើសេវាសាធារណៈនានា ​ឲ្យទាន់ពេលវេលា ឆាប់រហ័ស ​និងកាន់តែល្អប្រសើរ ព្រោះពួកគេមានជំនឿទុកចិត្ត ទើបនាំគ្នាបោះឆ្នោតជូន ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ​មានគណបក្សនយោបាយចូលរួមចំនួន១៧ ​ដោយមានអ្នកចេញទៅបោះឆ្នោតជាង ៨០ភាគរយ ​ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) គ្រោងនឹងប្រកាសលទ្ធផល​ផ្លូវការ នៅថ្ងៃទី ២៦ ខែមិថុនា ខាងមុននេះ ។

ចំពោះលទ្ធផលនៃការបោះឆ្នោត ទោះ គ.ជ.ប ទើបប្រកាសជាបណ្ដោះអាសន្ន ​ប៉ុន្តែមានការប្រកាស​គាំទ្រពីគណបក្សនយោបាយផ្សេងៗ រួមទាំង​អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ​ ដោយលើកឡើង ប្រហាក់ប្រហែលគ្នាថា ​ប្រព្រឹត្តិទៅដោយរលូនសេរីពហុបក្ស យុត្តិធម៌ ​គ្មានការគំរាមកំហែង គ្មានអំពើហិង្សា ធ្វើឡើងតាមបែបលទ្ធិប្រជាធិបតេយ្យ ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        91
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm