មន្ទីរពេទ្យជាតិ មានក្រុមឆ្លើយតបបន្ទាន់ និងអគារដាច់ដោយឡែកទប់ស្កាត់ជំងឺឆ្លងនានា

2022/06/07 07:37:54 pm        265

ភ្នំពេញ៖ មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ មានក្រុមការងារគ្រូពេទ្យឆ្លើយតបបន្ទាន់ និងអគារដាច់ដោយឡែកសម្រាប់ទប់ស្កាត់ជំងឺឆ្លងនានា ។

បើតាមលោកវេជ្ជបណ្ឌិត អេង គឹមបូរ៉ារិទ្ធ អនុប្រធានមនី្ទរពេទ្យ តំណាងលោកវេជ្ជបណ្ឌិត នេត្រ សុវិរៈ ប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ខណ្ឌ៧មករា បានប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះថា ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្បើយ គ្រប់ស្ថានភាពទូទៅ គឺមានដំណើរការឡើងវិញជាបណ្តើរៗ ដោយមានប្រជាជនមកទទួលសេវាពិគ្រោះ ពិនិត្យ ព្យាបាលជំងឺ ក្នុងមនី្ទរពេទ្យមានចំនួនច្រើន។

ដោយឡែកពាក់ព័ន្ធនឹងជំងឺឆ្លងផ្សេងៗទៀត ជាក់ស្តែងយើងគ្រប់គ្នាបានដឹងថា មានករណីជំងឺអុតស្វា បានកើតឡើងនៅតាមបណ្តាប្រទេសលើពិភពលោក ទន្ទឹមនឹងនោះ​មន្ទីរពេទ្យយើងមានសកម្មភាពទប់ស្កាត់ នឹងជំងឺមួយនេះភ្លាមៗផងដែរ។ ក្នុងន័យមួយដើម្បីការពារ និងទប់ស្កាត់ជំងឺអុតស្វា ដោយកន្លងមកមនី្ទរពេទ្យមានក្រុមឆ្លើយតបបន្ទាន់ចំពោះជំងឺកូវីដ-១៩ ហើយ​ក្រុមការងារឆ្លើយតបបន្ទាន់នេះ ក៏នៅតែបន្តបេសកកម្មរបស់ខ្លួនមកបច្ចុប្បន្ននេះ នឹងត្រៀមលក្ខណៈរួចជាស្រេច ​ដើម្បីឆ្លើយតបនឹងបញ្ហាជំងឺអុតស្វា ដែលអាចកើតឡើងផងដែរ។

ទន្ទឹមគ្នានោះដែរ ប្រជាពលរដ្ឋ មកទទួលសេវា ពិនិត្យ ព្យាបាលជំងឺ ពីក្រុមការងារគ្រូពេទ្យនៃ​មនី្ទរពេទ្យ​បង្អែករាជធានីភ្នំពេញ បានលើកឡើងស្រដៀងគ្នាថា រូបគាត់ ក៏ដូចជាប្រជាពលរដ្ឋ​ផ្សេងទៀត​បានមកកាន់មនី្ទរពេទ្យ សង្កេតឃើញថាលោកគ្រូ អ្នកគ្រូពេទ្យ បានយកចិត្តទុកដាក់ ជាមួយអ្នកជំងឺ ​និងមានការរាក់ទាក់រូសរាយជាមួយអ្នកជំងឺ អ្វីដែលសំខាន់ទៀតនោះ គឺមនី្ទរពេទ្យ​បានរៀបចំវិធានការអនាម័យសុខាភិបាល​ ដូចជារក្សាគំលាតរវាងគ្នា និងពាក់ម៉ាស់ ព្រមទាំងដាក់​អាល់កុល ពិសេសការផ្តល់សេវាកម្មជូនអ្នកជំងឺ គឺរហ័ស។

ជាចុងក្រោយលោកវេជ្ជបណ្ឌិត អេង គឹមបូរ៉ារិទ្ធ បានបញ្ជាក់ទៀតថា បើសិនជាមានករណីផ្ទុះឡើង​នៅគ្រប់​ជំងឺឆ្លងនានា មនី្ទរពេទ្យបានត្រៀមលក្ខណៈរួចរាល់ ​នូវអគារដាច់ដោយឡែកមួយ សម្រាប់​ទទួល​ព្យាបាលអ្នកជំងឺ ​ដោយមិនឲ្យប៉ះពាល់​ដល់ផ្នែកសេវាដទៃទៀត ម្យ៉ាងទៀតទាក់ទងនឹង​សម្ភារបរិក្ខារវេជ្ជសាស្រ្តវិញ​ គឺមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ​ក៏ដូចជាក្រសួងសុខាភិបាល បាន​ផ្តល់ជូនមនី្ទរពេទ្យ​គ្រប់គ្រាន់​ ដែលអាចធ្វើឲ្យមនី្ទរពេទ្យ​ទ្រទ្រ​ង់​នូវសកម្មភាពដំណើរ​មក​ដល់បច្ចុប្បន្ននេះ៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        371
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        398
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm