អង្គការ ESCពីបារាំងបន្តមកពិនិត្យសុខភាព និងផ្ដល់ឧបករណ៍ជំនួយការស្ដាប់ជូនកុមារគថ្លង់កម្ពុជា

2022/06/07 01:26:10 pm        3.2 K

ភ្នំពេញ៖ អង្គការ ESCមកពីប្រទេសបារាំង បានចាប់ផ្ដើមបេសកកម្មការងារ ជួយថែទាំពិនិត្យសុខភាពសុខភាព និងផ្ដល់ឧបករណ៍ជំនួយការស្ដាប់ ដល់កុមារគថ្លង់នៅកម្ពុជា ជាថ្មីក្រោយខកខានរយៈពេលពីរឆ្នាំ ដោយសារបញ្ហាកូវីដ-១៩។ បេសកកម្មនេះ គឺគ្របដណ្ដប់សម្រាប់សាលាអប់រំពិសេសទាំង ៥ នៅកម្ពុជា។

អង្គការ ESC ក្រោមការដឹកនាំរបស់លោក ហ្សង់ប៉ូល Jean Paul ជាស្ថាបនិក បានដឹកនាំក្រុមការងារ មកពិនិត្យសុខភាពត្រចៀក ក៏ដូចជាផ្ដល់ឧបករណ៍ជំនួយការស្ដាប់ ជូនកុមារគថ្លង់ នៅសាលាអប់​រំពិសេសទាំង ៥នៅកម្ពុជា។ ជាក់ស្ដែងនៅថ្ងៃទី ៧ ខែមិថុនា ក្រុមការងារនៃអង្គការ ESC ដែល​មកពីប្រទេសបារាំងនេះ កំពុងបំពេញបេសកកម្មការងាររបស់ខ្លួន ជូនសិស្សជាង ១០០នាក់ នៅទីតាំងវិទ្យាល័យអប់រំពិសេសច្បារអំពៅ ទៅតាមតម្រូវការចាក់ស្ដែង។

លោក ហ្សង់ប៉ូល Jean Paul លើកឡើងថា លោកបានចាប់ផ្ដើមការងារជួយកុមារគថ្លង់នៅកម្ពុជា តាំងពីឆ្នាំ ២០០១ មកម្ល៉េះ ហើយក៏បានជួយដល់កុមារកម្ពុជាជាច្រើនផងដែរ។ លោកបន្តថា ក្រៅការ​ផ្ដល់ជូននូវឧបករណ៍ជំនួយការស្ដាប់នេះ ​បេសកកម្មរបស់អង្គការក៏ផ្ដោតលើការបណ្ដុះបណ្ដាល​គ្រូ​បង្រៀននៅសាលាអប់រំពិសេសផងដែរ។

បច្ចុប្បន្ននេះ សម្រាប់វិទ្យាល័យអប់រំពិសេសច្បារអំពៅ គឺមានសិស្សជាកុមារគថ្លង់ចំនួន ១២១នាក់ កំពុងសិក្សា និងមានមួយចំនួន គឺស្នាក់នៅក្នុងទីតាំងសាលាដោយផ្ទាល់។ កុមារទាំងអស់ សុទ្ធ​តែទទួលបានការត្រួតពិនិត្យ ក៏ដូចជា​និងអាចទទួលបានឧបករណ៍ជំនួយការស្ដាប់ទៅតាម​ស្ថានភាព​ជាក់ស្ដែង ដោយកុមារខ្លះត្រូវប្រើប្រាស់ឧបករណ៍ជំនួយការស្ដាប់ទាំងសងខាង រីឯកុមារខ្លះ​ត្រូវការ​តែ​ម្ខាង រឺក៏ពុំត្រូវការ។

លោក ម៉ែន សុវណ្ណ ជានាយកវិទ្យាល័យអប់រំពិសេសច្បារអំពៅ ក៏លើកឡើងជាការអរគុណចំពោះ​សកម្មភាព​របស់អង្គការ ESC ។ លោក បន្តថា ជំនួយទាំងនេះ គឺពិតជាបានជួយដល់កុមារគថ្លង់ ខណៈដែលសាលាពុំទាន់មានលទ្ធភាពគ្រប់គ្រាន់នៅឡើយ។

សព្វថ្ងៃនេះវិទ្យាល័យអប់រំពិសេសច្បារអំពៅ ​ក្រៅពីការផ្ដល់ការសិក្សាពិសេសជូនកុមារ គថ្លង់ តាមរយៈភាសាកាយវិការ សាលាក៏ផ្ដល់ជូនការស្នាក់នៅ​ អាហារជូនកុមារដោយពុំគិតថ្លៃផងដែរ។ សាលាអប់រំពិសេសដើមឡើយ ​គឺបង្កើតឡើងដោយបណ្ដាអង្គការ តែបច្ចុប្បន្នបានប្រែមកជា​សាលារបស់រដ្ឋ និងផ្ដល់ក្របខណ្ឌជូនគ្រូបង្រៀនផងដែរ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនប្តេជ្ញាគោរពយ៉ាងម៉ឺងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងរដ្ឋធម្មនុញ្ញ​របស់កម្ពុជា
2025/01/27 09:44:55 am        1
គុណភាពខ្យល់ត្រឹមម៉ោង៥ល្ងាចនេះ មានស្ថានភាពល្អឡើងវិញ តាមបណ្ដារាជធានី-ខេត្ត មានតែខេត្តសៀមរាបឋិតនៅសន្ទស្សន៍ក្រហម
2025/01/26 06:24:58 pm        1
អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា ជំរុញការអនុវត្តគោលនយោបាយការបរទេសប្រកាន់ខ្ជាប់ នូវនយោបាយឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ និងផ្អែកលើផលប្រយោជន៍ជាតិ
2025/01/26 05:31:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនប្តេជ្ញាគោរពយ៉ាងម៉ឺងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងរដ្ឋធម្មនុញ្ញ​របស់កម្ពុជា

2025/01/27 09:44:55 am
​គ្រោះថ្នាក់ចំហេះព្រៃគ្របដណ្ដប់ភាគអាគ្នេយ៍អូស្ត្រាលី ស្របពេលមានរលកកម្ដៅខ្លាំង
2025/01/27 09:34:26 am
​សេតវិមាននិយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់ លីបង់-អ៊ីស្រាអែល បានបន្តដល់ថ្ងៃទី១៨ខែកុម្ភៈ
2025/01/27 09:04:39 am
​មនុស្សជាង ២០នាក់ស្លាប់ នៅភាគខាងត្បូងលីបង់ ខណៈអ្នកស្រុកព្យាយាមត្រឡប់ទៅផ្ទះសម្បែងវិញ
2025/01/27 08:56:11 am
​លោក Trump សងសឹកលើកូឡុំប៊ី បន្ទាប់ពីបដិសេធជើងហោះហើរនិរទេសជនអន្តោប្រវេសន៍
2025/01/27 08:50:01 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/01/24 11:31:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/01/20 07:22:03 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/01/26 06:43:05 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/01/26 08:04:01 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/01/11 05:54:31 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am