កម្ពុជា នឹងសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ខណៈចំណូលប្រជាជនកើនឡើង

2022/06/07 09:12:06 pm        562

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងសម្រេចតាមចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ខណៈការវាយតម្លៃលើសូវនាករសំខាន់ៗរបស់រាជរដ្ឋាភិបាល នឹងអាចឈានដល់​គោលដៅ​កំណត់ជាបន្តបន្ទាប់ ជាពិសេសកំណើន GDP របស់ប្រជាជន បានកំពុងបន្តកើនឡើង​ពីមួយឆ្នាំទៅមួយឆ្នាំ។

លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ​ ថ្លែងលើកក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២២ ថា ជុំវិញ​ការ​ធ្វើជំរឿន និង​អង្កេតជំរឿន​កម្ពុជា​បានអនុវត្តគោលការណ៍នេះជាច្រើន ជាពិសេស​នៅក្នុងឆ្នាំ២០២២នេះ ​រាជរដ្ឋាភិបាល​បាន​ធ្វើជំរឿ្ងន​សេដ្ឋកិច្ចជា​លើកទី២ ​ដែល​ការធ្វើជំរឿន​នេះ​មាន​សារៈសំខាន់ណាស់ ​គឺជារង្វាស់រង្វាល់មួយដែលមិនអាចអត់បាននោះឡើយ ដើម្បី​វាស់វែង​ពី​ដំណើរការ​គោលដៅ​អភិវឌ្ឍន៍​ឆ្នាំ ២០៣០។

លោកជំទាវ បន្តថា បើតាមការព្យាករណ៍ ជាពិសេសការកំណត់របស់ប្រមុខរាជរដ្ឋាភិបាល នៅឆ្នាំ ២០៣០ នឹងប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ បច្ចុប្បន្នបាន​កំពុងបង្ហាញ​ឲ្យឃើញជាបណ្តើរៗហើយ ក្នុងនោះតាមរយៈការគណនាសាកល្បងទៅលើកំណើន GDP ប្រជាជន ដោយការគណនានេះឃើញថា មានការប្រែប្រួលខ្លាំង ដែលរាជរដ្ឋាភិបាលអាចសង្ឃឹមថា នៅ​ឆ្នាំ២០៣០ ប្រជាជនកម្ពុជា ​ក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ជាមិនខាន។

យោងតាមអង្គការសហប្រជាជាតិកំណត់ថា ​ប្រទេសដែលមានចំណូលទាប​គឺប្រជាជននៃ​ប្រទេស​នោះ មានកំណើន GDP ក្រោម ១ពាន់ដុល្លារក្នុង ១ឆ្នាំ , ប្រទេសមានចំណូលមធ្យមកម្រិតទាប ប្រជាជន​មាន GDP លើ ១ ពាន់ដុល្លារ ​និងប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ​ចំណូល GDP របស់ប្រជាជនចាប់ពីលើ ២ ពាន់ដុល្លារ ដល់ជាង ៣ ពាន់ដុល្លារ ក្នុង ១ឆ្នាំ។

សម្រាប់ប្រទេសកម្ពុជា បើតាមព្យាករណ៍ ចាប់ពីឆ្នាំ ២០២៥ ដល់ ២០៣០, ចំណូល GDP របស់​ប្រជាជន​កម្ពុជា ​នឹងអាចសម្រេចបានក្នុងរង្វង់ ២ ៤០០ ដុល្លារអាមេរិក ។

សូមបញ្ជាក់ថា៖ ជុំវិញកំណើនសេដ្ឋកិច្ច ក្នុងវិបត្តិជម្ងឺកូវីដ ១៩ នេះ រាជរដ្ឋាភិបាលបានដាក់ឱ្យ​អនុវត្ត​នូវវិធានការអន្តរាគមន៍​សមស្រប​ដើម្បីឆ្លើយ​តប​នឹងនិន្នាការថ្មីៗ ក៏​ដូចជាគ្រប់គ្រងហានិភ័យ​ដែល​អាចកើតមាន, និងទាន់ពេលវេលា ​តាមរយៈការដាក់គោលនយោបាយ​ ដោយប្រទាក់ក្រឡា នូវគោល​នយោបាយហិរញ្ញវត្ថុសាធារណៈ, ​គោលនយោបាយរូបិយវត្ថុជារចនាសម្ព័ន្ធ ដើម្បីសម្រេចឱ្យបាននូវការរក្សាលំ​នឹង ​និងជំរុញកំណើនសេដ្ឋកិច្ច។

ចំពោះមុខ, រាជរដ្ឋាភិបាលបានកំពុងដាក់ចេញ ​ការអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ ​តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ ​ក្នុងគោលបំណង និងពង្រឹងសក្តានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ចឱ្យរស់រវើក និង​ត្រឡប់ទៅកំណើន​សក្តានុពល ​ប្រកបដោយចីរភាព​ និងបរិយាប័ន្ទ, ដើម្បីចាប់យកឱ្យ​បាន​នូវកាលានុវត្តភាពថ្មីៗ ​ដែលកំពុងលេចឡើង​ ស្របនឹងនិន្នាការតំបន់ និងសកល និងកសាងភាព​ធន់នៃសង្គម-សេដ្ឋកិច្ច៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        126
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm