លោក Zelenskyy​ និយាយថា រុស្ស៊ី​ព្យាយាម​ដណ្តើមយក​ទីក្រុង​សំខាន់​នៅ​ភាគ​អាគ្នេយ៍

2022/06/07 10:25:36 pm        1.0 K

​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ថា ទាហាន​រុស្ស៊ី​មាន​គោលបំណង​ដណ្តើម​យក​ទីក្រុង Zaporizhzhia នៅ​ភាគ​អាគ្នេយ៍​របស់​ប្រទេស ​ដែល​នឹង​អាច​ឱ្យ​ពួកគេ​រុលចូល​ទៅកាន់​តែ​ជិតកណ្តាល​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​លោក Volodymyr Zelenskyy បាន​និយាយថា កិច្ចចរចា​សន្តិ​ភាពជា​មួយ​រុស្ស៊ី​ឈរ​នៅ​ក្នុង​កម្រិត​សូន្យ​។ ស្ថានភាព​កំពុង​គំរាមកំហែង​បំផុត​បាន​វិវឌ្ឍន៍​នៅក្នុង​ទីក្រុង Zaporizhzhia ដែល​ផ្នែក​ខ្លះ​ត្រូវ​រុស្ស៊ី​ដណ្តើម​យក​បាន​រួចហើយ​។ លោក Zelenskyy និយាយ​ថា ​សត្រូវ​មានបំណង​ដណ្តើម​កាន់កាប់ទីក្រុង Zaporizhzhia​។​ នៅ​ភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន រុស្ស៊ី​បាន​ដណ្តើម​យក​ទីក្រុង​ធំៗ​របស់​អ៊ុយ​ក្រែ​ន​រួចហើយ​មាន​ទីក្រុង Kherson និង Mariupol​។ ទីក្រុង Zaporizhzhia មាន​ប្រជាជន​ចំនួន 1.6លាន​នាក់​គឺជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ធំ​បំផុត​មួយ ​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​លោក Zelenskyy និយាយ​ថា កងទ័ព​អ៊ុយ​ក្រែ​ន​កំពុងតែ​ប្រយុទ្ធ​នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស ដែល​គេ​ស្គាល់​ថា Donbas។​

ក្នុងពេល​ជាមួយគ្នានេះ​ទីក្រុង Kyiv សង្ឃឹម​ថា​នឹង​បង្កើត​ច្រក​របៀង​សុវត្ថិភាព ដែល​នឹង​អនុញ្ញាត​ឱ្យ​នាវា​របស់​ខ្លួន​នាំចេញ​គ្រាប់​ធញ្ញជាតិ ​ដែល​ត្រូវ​បាន​រារាំង​នៅ​ខាងក្នុង​ប្រទេស​ដោយ​ការ​ប្រយុទ្ធ​គ្នា​។ លោក Zelenskyy និយាយ​ថា ​អ៊ុយ​ក្រែ​ន​កំពុង​ពិភាក្សា​ជាមួយ​ប្រទេស​ដូចជា​ទួរគី និង​ចក្រភព​អង់គ្លេស​អំពី​ការ​ធានា​បាន​សន្តិសុខ សម្រាប់​នាវា​អ៊ុយ​ក្រែ​ន​ផ្ទុក​គ្រាប់​ធញ្ញជាតិ​ដែល​ត្រូវការ​ច្រើន​សម្រាប់​ការនាំចេញ​។ ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​បាន​បង្អាក់​ការ​ផ្គត់ផ្គង់​ស្បៀង​អាហារ សម្រាប់​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​បណ្តាល​ឱ្យ​តម្លៃ​កើន​ឡើង៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        11
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        59
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm