ក្រសួង​អប់រំ យុវជន និង​កីឡា​បំប៉ន​សមត្ថភាព​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា

2022/06/08 04:56:40 pm        100

​​កីឡា៖ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បើក​វគ្គ​បំប៉ន​សមត្ថភាព​ស្តីពី​ការរៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡារយៈពេល ​៣​ថ្ងៃនៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡានៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២២ ដោយមាន​ការចូលរួម​ពី​មន្ត្រី​សហព័ន្ធ​កីឡា​ជាតិ​នានា​។​

​ឯកឧត្តម ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការក្រសួង​អប់រំ យុវជន និង​កីឡា​បានស្នើ​ឲ្យ​នាយកដ្ឋាន​ជំនាញ​ពង្រឹង​លើ​ការរៀបចំ ​ការប្រកួត​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់ ពីព្រោះថា​តាមរយៈ​ការបណ្តុះបណ្តាល​នេះ គឺជា​គន្លឹះ​យ៉ាងសំខាន់​ក្នុង​ការកសាង​ធនធានមនុស្ស​ជា​រឿង​ចំ​បាច់​សម្រាប់​មន្ត្រី​ជំនាញ​នានា ក្នុងការ​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា​ថ្នាក់ជាតិ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​ ​ជាមួយគ្នា​នោះ​ឯកឧត្តម​ក៏បាន​ស្នើ​ឲ្យ​មន្ត្រី​ទាំងអស់ដែល​ចូលរួម​វគ្គ​បំប៉ន​នេះ​ ត្រូវខិតខំ​ក្រេប​យកចំណេះ​ដឹង​ឲ្យ​បាន​ស៊ីជម្រៅ ដើម្បី​យកទៅអនុវត្ត​ការងារ​ឲ្យ​បានច្បាស់លាស់ ដើម្បី​រួមគ្នា​អភិវឌ្ឍ​វិស័យ​កីឡា​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​។ តាមរយៈ​វគ្គ​បំប៉ន​សមត្ថភាព​នេះ ឯកឧត្តម​អនុរដ្ឋលេខាធិការ​បាន​ចាត់ទុកថា នេះ​គឺជា​ការរួមចំណែក​ដ៏​សំខាន់​ក្នុងការ​គោលដៅ​អភិឌ្ឍន៍​រួមគ្នា ក្នុងខណៈដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​កំពុង​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​របស់ខ្លួន តាមរយៈ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ការកែទម្រង់​ការប្រកួត និង​ការពង្រឹង​សមត្ថភាព​ស​ហ​ព័ន្ធ​ជាដើម​។

ទាំងអស់នេះ​គឺជា​ចំណុច​សំខាន់ៗ ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​កម្ពុជា​ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ក្នុងការ​ពង្រឹងសមត្ថភាព​បន្ថែម​សម្រាប់​ថ្ងៃ​ខាងមុខ ជាពិសេស​គឺ​គោលដៅ​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា​ផងដែរ​។​ ​ឯកឧត្តម ប៊ូ ជុំ​សេរី ក៏បាន​ស្នើ​ឲ្យ​មន្ត្រី​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់ ក្នុងការ​បំផុសស្មារតី​កីឡាករ កីឡាការិនី​យល់ដឹង​ពី​សារធាតុ​ហាម​ឃាត់ក្នុង​កីឡាដូ​ប៉ា​។ បើកាលណាកីឡាករ​ម្នាក់​ប្រើប្រាស់​ថ្នាំ​លើក​កម្លាំង ឬ​ប្រើប្រាស់​ថ្នាំ​កាត់បន្ថយ​ការឈឺចាប់ក្នុងពេល​ប្រកួត ក៏ត្រូវ​គេ​ដក​មេដាយ​យកទៅ​វិញ ហើយ​វា​បង្ក​ឲ្យ​ខូច​កិត្តិយស​ខ្លួនឯង និង​សង្គមជាតិ​ទៀតផង​៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm