សហព័ន្ធ​កីឡាបាល់ទះ​ចាប់ផ្ដើម​ធ្វើ​តេស្ដ​ដើម្បី​បង្កើត​ក្រុម​ជម្រើស​ជាតិ​នារី​ឡើងវិញ​

2022/06/08 05:20:23 pm        463

​បាល់​ទះ៖ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាបានចាប់ផ្ដើម​ធ្វើតេស្ដ​កីឡាការិនី​ហើយ ដើម្បី​ចម្រាញ់​កីឡាការិនី​ល្អៗបង្កើតជា​ក្រុម​បាល់ទះ​នារី​ជម្រើសជាតិ​កម្ពុជា​ឡើងវិញ បន្ទាប់ពី​បាត់បង់​អស់​រាប់​សិប​ឆ្នាំ។​ ​ការធ្វើ​តេស្ដ​ដំណាក់កាល​បឋម​នេះបានធ្វើ​ឡើង​នៅ​ក្លិប​បាល់ទាត់​វិសាខានា​ខណ្ឌ​ទួល​គោលកាលពី​ល្ងាច​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២២ ដោយមាន​កីឡាការិនី ៤៧​នាក់មកពី ១១​រាជធានី​-​ខេត្ត​ចូលរួម។​

​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាបាន​ឲ្យ​ដឹងថា ការធ្វើ​តេស្ដ និង​ឈានទៅ​បង្កើត​ក្រុម​បាល់ទះ​នារី​ជម្រើសជាតិ​កម្ពុជា​នេះ ដើម្បី​ឲ្យ​ស្របតាម​បរិបទ និង​គោលការណ៍​របស់​សហព័ន្ធ​កីឡាបាល់​ទះ​អន្ដរជាតិ ពិសេស​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​តាម​ការគ្រោងទុក​បន្ទា​ប់​ពី​ធ្វើតេស្ដ អ្នក​ជាប់​នឹងត្រូវ​រួម​ដំណើរ​ជាមួយ​ក្រុម​ជម្រើសជាតិដើម្បី​ទៅ​បោះជុំរុំ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជាដើម្បី​សម្រួច​សមត្ថភាព​ត្រៀម​ស៊ី​ហ្គេម​ផង និង​ចូលរួម​ការប្រកួត​អន្ដរជាតិ​ផ្សេងៗ​ផង។​ ​​ទន្ទឹម​ជាមួយគ្នាបេក្ខនារី អ៊ុយ សុភា​វី បាន​សម្ដែង​សេចក្ដី​រីករាយ​ជាខ្លាំងដែល​សហព័ន្ធ​បានរៀបចំ​ធ្វើតេស្ដ ដើម្បី​បង្កើត​ឲ្យ​ក្រុម​បាល់ទះ​នារី​ជម្រើសជាតិ ដ្បិត​កញ្ញា​បាន​ទន្ទឹងរង់ចាំ​ដំណឹង​នេះ​ជា​យូរ​មកហើយ។ កីឡាការិនី​មាន​ប្រភពពី​ខេត្តស្វាយរៀងរំពឹងថា ប្រសិនបើ​ខ្លួន​បាន​ជាប់​ក្នុងការ​ធ្វើតេស្ដ ខ្លួន​នឹង​ខំប្រឹង​ហ្វឹកហាត់​កាន់តែខ្លាំងដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា។​​

​គួរ​ដឹងថា តាម​ការគ្រោងទុកបន្ទាប់ពី​ការធ្វើ​តេស្ដ​នេះ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជានឹងធ្វើ​ការជ្រើសរើស​កីឡាការិនី​មាន​សមត្ថភាព និង​ទេព​កោ​លស​ល្យ​ល្អ​ប្រមាណ ១៤​នាក់ដើម្បី​បញ្ជូនទៅ​ហ្វឹកហាត់​នៅ​ចិន រួមជាមួយ​កីឡាការិនី​មួយចំនួនទៀតដែល​ត្រូវធ្វើ​ការប្រមូលផ្ដុំ​ហ្វឹកហាត់ សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។ ការ​ចេញទៅ​ហ្វឹកហាត់​នៅ​ចិនគឺមាន​រយៈពេល​ប្រមាណ ៣​ខែដែល​សម្របសម្រួល​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        120
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm