សម្ព័ន្ធមិត្ត​របស់​លោក Putin និយាយ​ថា លោក​នឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ធ្វើ​ឲ្យ​សត្រូវ​របស់​រុស្ស៊ី​រលាយ

2022/06/08 05:27:32 pm        1.6 K

​រុស្ស៊ី៖ លោក Dmitry Medvedev អតីត​ប្រធានាធិបតី​រុស្ស៊ី​បាន​និយាយ​នៅ​ក្នុង​សារ​បង្ហោះ​លើ​បណ្ដាញ Telegram កាលពី​ថ្ងៃ​អង្គា​រថា លោក​នឹង​ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី​ធ្វើ​ឲ្យ​សត្រូវ​របស់​ប្រទេស​រុស្ស៊ី​រលាយ​។​ ​លោក Medvedev បាន​និយាយ​ថា ​ពួកគេ​គឺជា​សត្វ​តិរច្ឆាន និង​កាកសំណល់។ ​ពួកគេ​ចង់​ឲ្យ​យើង​ស្លាប់ ពួកគេ​ចង់​ឲ្យ​រុស្ស៊ី​ខ្ទេច​។​

លោក Medvedev ដែល​ជា​សម្ព័ន្ធមិត្ត​របស់​លោក Putin បច្ចុប្បន្ន​ជា​អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុស្ស៊ី​។​ លោក Dmitry Medvedev បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ពី​បំណង​ប្រាថ្នា​កម្ទេច​សត្រូវ​របស់​ក្រុង Moscow នៅ​ក្នុង​ការ​បង្ហោះ​សារ​គំរាម​នៅ​លើ​បណ្ដាញ​សង្គម Telegram​។ ​លោក Medvedev និយាយ​ថា ​មាន​មនុស្ស​ជាច្រើន​តែង​សួរ​លោក​ហេតុអ្វី​បានជា​បង្ហោះ​សារ​នៅ​លើ​ Telegram សាហាវ​ខ្លាំង​ម្ល៉េះ។ ចម្លើយ​គឺ​លោក​ស្អប់​ពួកគេ។ ​ពួកគេ​គឺជា​សត្វ​តិរច្ឆាន និងកាកសំណល់​។ ​ដរាបណា​លោក​នៅ​មាន​ជីវិត លោក​នឹង​ធ្វើ​គ្រប់យ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​រលាយ​។​

​គេ​មិន​ច្បាស់​ថា ​ការ​បង្ហោះ​នេះ​សំដៅ​ដល់​អ្នកណា ឬ​ទៅលើ​អ្វី​នោះ​ទេ ប៉ុន្តែ​បាន​កើតមានឡើង​នៅ​ពេល​លោក Medvedev ដែល​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​បញ្ចេញ​សំឡេង​ដ៏​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​ទៅ​កាន់​ទីក្រុង Kyiv និង​លោក​ខាង​លិច​ ស្រប​ពេល​មាន​សង្គ្រាម​ដោយ​គ្មាន​ហេតុផល​របស់​រុស្ស៊ី​ចូល​ទៅ​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm