បារាំង​ស្មើ​ក្នុង​ផ្ទះ ជ័យជំនះ​សំរាប់​ប៊ែ​ល​ហ្ស៊ិ​ក និង​ព័រទុយហ្កាល់​ក្នុង​ការ​ប្រកួត​ជំរុះ World Cup តំបន់​អឺរ៉ុប​

2021/04/27 09:59:58 am        142

​បាល់ទាត់៖ ​ការប្រកួត​វគ្គ​ជំ​រុះ World Cup ២០២២ នៅ​កាតា​ បានចាប់ផ្តើម​នៅ​តំបន់​អឺរ៉ុប​ហើយ​យប់មិញ​នេះ ខណៈ​ក្រុម​ការពារ​តំណែង​ជើងឯក​ពិភពលោកបារាំង ​បាន​ត្រឹម​ស្មើ​អ៊ុយ​ក្រែ​ន​ក្នុង​ទឹកដី​ខ្លួនឯង​។

​​ខ្សែប្រយុទ្ធ Barcelona, Antoine Greizmann ​ជា​អ្នក​ស៊ុត​គ្រាប់​នាំមុខ​តាម​ស្មើ David Treze​g​u​et ៣៤គ្រាប់ ​ក្នុង​បញ្ជី​អ្នកស៊ុត​បញ្ចូល​ទី​ច្រើនឲ្យ​ក្រុម​ជំរើសជាតិ​បារាំង តែ​ក្រុម​របស់លោក Didier Deschamps ​នាំមុខ​បាន​ត្រឹម ១៩នាទី​ប៉ុណ្ណោះ ពោលគឺ​អ៊ុយ​ក្រែ​ន​ដែល​ដឹកនាំ​ដោយ Andrea Shevchenko តាម​ស្មើ​វិញ​ដោយ Serhiy Sydorchuk​។ ​​បារាំង​ស្ថិតនៅក្នុង​ពូ​ល D នៃ​វគ្គ​ជំ​រុះ​នេះ ខណៈ​មួយ​ប្រកួត​ទៀត​ក្នុង​ពូ​ល​នេះហ្វាំ​ង​ឡង់ និងបូ​ស្នៀ​ស្មើគ្នា ២-២​។

​​ងាក​មក​ក្រុម​លេខ១ ពិភពលោក​ ប៊ែ​ល​ហ្ស៊ិ​ក​ចាប់ផ្តើម​វគ្គ​ជំ​រុះ​របស់ខ្លួន​ ជាមួយនឹង​ជ័យជំនះ ៣-១ លើ​វែ​ល​។ ​​បន្ទាប់ពី​វែ​ល​នាំ​មុខមុន​នៅ​នាទី​ទី១០ ដោយ Harry Wilson ក្រុម​របស់លោក Roberto Martinez វាយបក​ពីក្រោយ ៣គ្រាប់​វិញ​ដោយ Kevin de Bruyne, Thorgan Hazard និងបាល់​ពិន័យ ១១ម៉ែត្រ​របស់ Romelu Lukaku​។ ប៊ែ​ល​ហ្ស៊ិ​ក​ស្ថិតក្នុង​ពូ​ល E នៃ​វគ្គ​ជំ​រុះ​កំពុង​ឈរ​លេខ២ ក្នុង​ពូ​ល​មាន ៣ពិន្ទុ​ដូចគ្នា​នឹង​ឆេ​ក​ ដែល​យកឈ្នះ​នៅ​ទឹកដី​អេ​ស្តូ​នី​យប់មិញ ៦-២ ដោយ Hat-Trick របស់​កីឡាករ West Ham, Tomas Soucek​។​ ​​ចំណែកឯ​ក្រុម​ជើងឯក Euro ២០១៦ ព័រទុយហ្កាល់​ក៏​រកបាន ៣ពិន្ទុ​ដែរ​ទាំង​លំបាក​លើ​អា​ស៊ែ​បៃ​សង់ ១-០ ហើយ​មួយ​គ្រាប់​នោះ​ជា​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់ Maksim Medvedev ទៅទៀត​។

ទោះបីជា​ព័រ​ទុយ​ហ្កា​ល់​ដាក់ចូលលេង​សុទ្ធតែ​កីឡាករ​កំពូលៗ​ដូចជា Cristiano Ronaldo, Bruno Fernandes ​និង Bernardo Silva ក៏ដោយ​បែរជា​ពិបាក​យកឈ្នះ ​ក្រុម​ដែលមាន​លំដាប់ថ្នាក់​លេខ៧២ ពិភព​លោក​មួយ​នេះ​។ ព័រទុយហ្កាល់​ស្ថិតក្នុង​ពូ​ល A ឈរ​លេខ២ ក្នុង​ពូ​លមាន ៣ពិន្ទុ​ជាមួយ​ស៊ែ​ប ​ដែល​យកឈ្នះ​សាធារណរដ្ឋ​អៀក​ឡង់ ៣-២​។ ​​ងាក​ទៅ​ពូ​ល G ក្រុម​ទឹកក្រូច​ហូ​ឡង់​បាន​រង​បរាជ័យ​នៅ​ទឹក​ទួរគី ៤-២​។ ខ្សែប្រយុទ្ធ​វ័យ​ចំ​ណាស់ ​៣៥ឆ្នាំ​ទួរគី​កំពុង​ប្រកប​អាជីព​នៅ​ទឹកដី​បារាំង ​ជាមួយ​ក្រុម​កំពូល​តារាង Lille, Burak Yilmaz គឺជា​តួឯក​យប់មិញ​ដោយ​រកបាន ៣​គ្រាប់​ម្នាក់ឯង​ឲ្យ​ទួរគី​បាន ៣​ពិន្ទុ​ដ៏​មាន​សារ​សំ​ខាន់​ ជាមួយនឹង​ណ័​រវេ​យ​ដែល​យកឈ្នះ​នៅ​ទឹកដី​ហ្ស៊ី​ប្រា​ល់តា ៣-០ និង​ម៉ុង​តេ​ណេ​ក្រូ​ដែល​យកឈ្នះ​នៅ​ទឹកដី​ឡេ​តូ​នី ១-០​។ ​​ចំណែក​ពូ​ល H រុស្ស៊ី​ឡើងឈរ​លេខ​គេ​ ក្រោយ​ឈ្នះ​នៅ​ទឹកដី​ម៉ា​ល់តា ៣-១ ស្របពេល​ក្រុម​ជើងឯក​រង World Cup ២០១៨ ក្រូ​អាស៊ី​ចាញ់​នៅ​ទឹកដី​ស្លូ​វេ​នី ខណៈ​សកោះ​ស៊ី​ប​ស្មើ​ស្លូ​វ៉ា​គី ០-០៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm