ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ រំពឹងងើបឡើងល្អប្រសើរ ខណៈប្រទេសទាំងពីរបើកច្រកព្រំដែន

2022/06/08 06:42:12 pm        457

ភ្នំពេញ៖ ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា រំពឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ក្នុងឆ្នាំ ២០២២ អាចងើបល្អប្រសើរឡើងវិញដូចមុនវិបត្តិនៃជំងឺកូវីដ ១៩ ខណៈកម្ពុជាបានបើកប្រទេសគ្មានការរឹតត្បិត និងប្រទេសថៃបើកច្រកព្រំដែនឡើងវិញផងដែរ។

លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា លើកឡើង ក្នុង​កិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌ នៅថ្ងៃទី៨ ខែ មិថុនា ឆ្នាំ ២០២២ នេះថា ​មុនវិបត្តិជំងឺកូវីដ ១៩ ការធ្វើពាណិជ្ជកម្មទ្វេរភាគីកម្ពុជាថៃ ​ពីមួយឆ្នាំទៅមួយឆ្នាំ ​បានបន្តហក់ឡើងគួរជាទីកត់សម្គាល់ ក្នុងនោះប្រទេសទាំងពីរ​ក៏បានកំណត់គោលដៅនៃការផ្លាស់ប្តូរទំនិញ ​គឺត្រឹមឆ្នាំ ​២០២៣ នឹង​ជម្រុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យដល់ ១៥ ពាន់លានដុល្លារអាមេរិក។

ជុំវិញការធ្វើពាណិជ្ជកម្មនេះ, លោកស្រី ជីរ៉ាណាន់ មានសុទិដ្ឋិនិយមយ៉ាងខ្លាំង លើការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរ ​ស្របពេលកម្ពុជាបានបើកប្រទេសឡើងវិញ​ ដោយគ្មានការរឹតត្បិត ជាពិសេសកម្ពុជា​បានកំពុងចាកចេញពីវិបត្តិកូវីដ ១៩ ។

ជាក់ស្តែងក្នុងរយៈពេល ៤ខែ ដើមឆ្នាំនេះ ​ការនាំចូលទំនិញពីប្រទេសថៃ មានទំហំទឹកប្រាក់​ប្រមាណ​ជាង ២ ៤០០ លានដុល្លារ ​និងការនាំចេញពីកម្ពុជា ​មានទំហំទឹកប្រាក់ជាង ៤៥៨ លានដុល្លារ​អាមេរិក បានកើនឡើងប្រមាណជាង ១០% ​បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។

ទាក់ទងការធ្វើពាណិជ្ជកម្មកម្ពុជា-ថៃ ​នេះដែរ ​ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យ និងជាអនុរដ្ឋ​លេខាធិការ​ក្រសួងពាណិជ្ជកម្ម ​ថ្លែងថា បច្ចុប្បន្ន ចំពោះលំហូរទំនិញនៅតាមច្រកព្រំដែន ជាពិសេស​ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-ថៃ ​បានដំណើរការទៅដោយរលូន បន្ទាប់ពីប្រទេសថៃ​បើក​ព្រំដែន​ឡើងវិញ ​ដែលនឹងធ្វើឲ្យទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ​នឹងកើនឡើងកាន់តែល្អប្រសើរថែមទៀត។

សូមបញ្ជាក់ថា៖ បន្ទាប់ពីវិបត្តិនៃជម្ងឺកូវីដ ១៩បានផ្ទុះឡើង ការធ្វើពាណិជ្ជកម្មកម្ពុជា-ថៃ ​នៅក្នុងឆ្នាំ ២០២១ ការនាំចូលទំនិញពីប្រទេសថៃ មានទំហំទឹកប្រាក់ប្រមាណជាង ៧ ពាន់លានដុល្លារ និងការនាំ​ចេញ​ពីកម្ពុជា​មានតម្លៃជាង ​៩០០ ​ពាន់លានដុល្លារ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        230

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm