រាជធានីភ្នំពេញ មានពលរដ្ឋអាយុ១៨ឆ្នាំឡើង ចាក់វ៉ាក់សាំងដូសទី៣ បាន១០៤% និងដូសទី៤ បាន៧៥%

2022/06/08 07:14:30 pm        671

ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ នៃរដ្ឋបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា គិតត្រឹមព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង មកទទួលការ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ បានចំនួន១០៤% និងដូសទី៤ បានចំនួន៧៥%។

ស្របពេលដែលយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៥ ដែលឈានមកដល់​នាថ្ងៃទី៩ ​ខែមិថុនា ឆ្នាំ២០២២ស្អែកនេះ​ ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង ក៏បន្តអំពាវនាវដល់​ក្រុមជួរមុខ និង​បងប្អូនប្រជាពលរដ្ឋ​ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ដូសទី៤រួច សូមរួសរាន់មកចាក់វ៉ាក់សាំងដូសទី៥ឲ្យបានគ្រប់ៗគ្នា។

ចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២នេះទៅ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នឹងទទួលនូវការ​ចាក់​វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ដូសទី៥​ ក្នុងន័យនេះ ​ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមកទទួលនូវការចាក់វ៉ាក់សាំងដូសទី៥ ​ឬក៏ដូសជំរុញផ្សេងៗ ​ដើម្បីជៀសវាងឲ្យផុតពីជំងឺកូវីដ-១៩។

ជាមួយគ្នានោះដែរបងប្អូនប្រជាពលរដ្ឋ មកទទួលវ៉ាក់សាំងដូសជំរុញទី៣ និងដូសជំរុញទី៤ ពី​ក្រុមការងារ​គ្រូពេទ្យនៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ​បាន​បង្ហាញ​អារម្មណ៍​សប្បាយរីករាយ ថ្ងៃនេះ​ គាត់បានមកចាក់វ៉ាក់សាំងដូសជំរុញ​ និងសូមគោរពអរគុណដល់សម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រី្ត ​បានឲ្យប្រជាពលរដ្ឋគ្រប់រូប ​បានទទួលវ៉ាក់សាំងគ្រប់គ្នា ​លឿន ល្អ និង​មិនអស់ថវិកា។

ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានបញ្ជាក់ទៀតថា​ សម្រាប់ទីតាំងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឋិតក្រោមរដ្ឋបាលរាជធានីភ្នំពេញ ​គឺមានចំនួន៤២ទីតាំង​ នៅគ្រប់មណ្ឌលសុខភាព គ្រប់មនី្ទរពេទ្យបង្អែកទាំងអស់៕ អត្ថបទ៖រដ្ឋា


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        426
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        457
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        586

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm