WHOប្តេជ្ញាជួយកម្ពុជារហូតទទួលបានជោគជ័យលើការជំរុញបង្កើនការងារថែទាំសុខភាពបឋម

2022/06/08 10:06:49 pm        648

ភ្នំពេញ៖ ស្ថិតក្នុងដំណាក់កាលពីគ្រោះយោបល់ពាក់ព័ន្ធ នឹងការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា ប្តេជ្ញាជួយកម្ពុជារហូតទទួលបានជោគជ័យលើការងារនេះ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ​និងជាប្រធានក្រុមការងារ​អភិវឌ្ឍន៍​ និងគ្រប់គ្រងក្របខណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម ​នៅថ្ងៃទី០៨ ខែមិថុនានេះ បានអញ្ជើញ​ចូលរួម​ជាអធិបតីភាព​ក្នុងពិធីបើក ​«សិក្ខាសាលាពិគ្រោះយោបល់​ស្ដីពី​របាយការណ៍​លទ្ធផល​នៃការវិភាគស្ថានភាពការថែទាំសុខ​ភាពបឋម និងកិច្ចពិគ្រោះយោបល់​លើ​យន្តការការចូលរួមរបស់សហគមន៍​នៅប្រទេសកម្ពុជា»​ដែល​នឹងប្រព្រឹត្តទៅ​រយៈពេល២ថ្ងៃ​ចាប់​ពីថ្ងៃទី៨ ដល់ថ្ងៃទី០៩ខែមិថុនា ស្ថិតនៅសណ្ឋាគារភ្នំពេញ។

សិក្ខាសាលានេះ ក៏​មានការអញ្ជើញចូលរួមពី លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការ​សុខភាពពិភពលោក (WHO) ប្រចាំប្រទេសកម្ពុជា លោកស្រី Hedy Ip តំណាងអង្គការយូនីសែហ្វ (UNICEF) ប្រចាំប្រទេសកម្ពុជា លោក-លោកស្រី អភិបាលរង ​នៃគណៈអភិបាលរាជធានី-ខេត្ត ចំនួន ២៥ ប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលរាជធានី-ខេត្ត ចំនួន ២៥ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ មួយចំនួនទៀតផងដែរ។

នៅក្នុងឱកាសខាងលើនោះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីនបានថ្លែងថា ផែនការ​យុទ្ធសាស្រ្ត​សុខាភិបាល​ជំហានទី៤ ឆ្នាំ២០២២-២០៣០ បាន​ផ្តោតការ​យក​ចិត្តទុកដាក់ការធ្វើ​ពង្រឹង​ប្រព័ន្ធផ្តល់​សេវា​ថែទាំសុខភាព ​និងការគ្របដណ្តប់សុខភាពជាសកលដើម្បី​ឱ្យប្រជាជនកម្ពុជាមានសុវត្ថិភាព និង​សុខភាពល្អប្រសើរ។ក្រៅនេះ ​លោកជំទាវ រំពឹងទុកថា ក្នុងសិក្ខាសាលា២ថ្ងៃនេះ នឹងសម្រេច​បាន​នូវ​ចំណុចសំខាន់ៗចំនួន៣។

លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា​បាន​លើកឡើងដែរថា​ ការជំរុញបង្កើនការងារថែទាំសុខភាព​បឋម​នៅកម្ពុជា នឹងក្លាយជា​ជម្រើសជើង​ឯកជាសកល នាពេលអនាគត ​ដែលសម្រេចបាននៃមូលដ្ឋានសុខភាពជាសាកល​។ ហើយWOH នឹងបន្តគាំទ្រ​ដល់ក្រសួងសុខាភិបាលរហូតទទួល​បានជោគជ័យ​លើការងារនេះ។

ការថែទាំសុខភាពបឋមគឺជាការថែទាំសុខភាពជាសារវន្ត ​ដោយផ្តោតលើវិធីសាស្រ្ត និង​បច្ចេកវិទ្យាជាក់ស្តែង ​និងមានលក្ខណៈវិទ្យាសាស្រ្ត ​ត្រឹមត្រូវដែលសង្គមជាតិអាចទទួលយកបាន និង​អាចផ្តល់​ជូនគ្រប់បុគ្គល​ និងគ្រប់ក្រុមគ្រួសារនៅសហគមន៍ តាមរយៈការចូលរួម​ដ៏​ពេញលេញរបស់គេព្រមទាំងថ្លៃដែលសគមន៍​ និងប្រទេសជាតិអាចរកប្រាក់បង់បាន៕

អត្ថបទ៖ ទូច សោភ័ណ



អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        126
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm