កម្ពុជា គ្រោងនឹងរៀបចំលំហាត់នាគមាស នៅមូលដ្ឋានសមុទ្ររាម

2022/06/08 11:29:51 pm        1.3 K

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា ក្រោយបញ្ចប់ការធ្វើទំនើបកម្ម មូលដ្ឋានសមុទ្ររាម អាចនឹងត្រូវយកធ្វើជាទីតាំងរៀបចំលំហាត់សមយុទ្ធនាគមាស ដែលខកខានអស់រយៈពេលប៉ុន្មានឆ្នាំ មកហើយនោះ ។

ក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវាផែសំចត និងស្ដារឃ្លង ក្នុងមូលដ្ឋានសមុទ្ររាម នៅថ្ងៃទី៨ ខែមិថុនានេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ​បើ​អំណោយ​ផលនឹងរៀបចំ​ឡើងវិញ​នូវលំហាត់នាគមាស ​ដែលធ្លាប់ធ្វើច្រើនដងមកហើយ ​តែត្រូវខកខាន​ដោយសារបញ្ហាកូវីដ-១៩។ សមយុទ្ធមហារំអិល​ ដែលពាក់ព័ន្ធនឹងសមុទ្ររបស់កម្ពុជា​ ក៏ធ្លាប់ធ្វើម្ដងដែរ ជាការធ្វើសមយុទ្ធ​សង្គ្រោះគ្រោះ​មហន្តរាយ​ ឬសង្គ្រោះនាវា ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញពីឆន្ទៈក្នុងការធ្វើលំហាត់រួមគ្នា ​ឲ្យទូលំទូលាយ និង​ធំជាងមុន ហើយបើមូលដ្ឋានរាម ​ដំណើរការទៅមុខបានលឿនឆាប់រហ័ស គឺច្បាស់ជា​នឹង​ប្រើមូលដ្ឋាន​នេះផងដែរ ​ដើម្បីអនុវត្តនូវកិច្ចការដ៏មានសារសំខាន់នេះ ​ដែលជាលំហាត់ចម្រុះ មានជើងគោក ​ជើងអាកាស ​និងជើងទឹក ​ដែលយ៉ាងណាក៏ដោយ​ ត្រូវពង្រឹងឡើងវិញ ។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា​ បានបញ្ជាក់ថា ​ការហ្វឹកហ្វឺនលំហាត់ចម្រុះនេះ ​មានសារសំខាន់ ត្រូវមាន​ការប្រុងប្រៀប ដើម្បីដំណើរការនៅពេលខាងមុខ ប៉ុន្តែនៅរដូវវស្សានេះ ​មិនអាចទាន់ធ្វើបានទេ និងរដូវប្រាំង ក៏មានការ​មមាញឹក​ច្រើន ​ដោយសារត្រូវរៀបចំកិច្ចការងារព្រឹត្តិការណ៍ស៊ីហ្គេម តែនេះជាការពិចារណា ​ប្រសិនអាចធ្វើបាននៅពេលណាមួយ ។

កន្លងមកកម្ពុជា ធ្លាប់​បានធ្វើលំហាត់​នាគមាស​ជាមួយចិន ​ចំនួន៤ដងរួចមកហើយ ក្រោមប្រធាន​បទផ្សេងៗ ខណៈការធ្វើឡើងជាលើកដំបូង នៅឆ្នាំ២០១៦ ​លើកទី២ ​នៅឆ្នាំ២០១៨ លើកទី៣ នៅឆ្នាំ២០២១៩ និងលើកទី៤ នៅឆ្នាំ២០២០ ៕អត្ថបទ៖ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        88
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm