អង្គការសហប្រជាជាតិ​និយាយ​ថា ជន​ស៊ីវិល​ជាង​ ៤.២០០​នាក់​ស្លាប់​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​គិត​ចាប់ពី​សង្គ្រាម​ចាប់ផ្ដើម

2022/06/09 04:52:49 pm        1.1 K

​អ៊ុយក្រែន៖ ការិយាល័យ​ឧត្ដមស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ​ជន​ស៊ីវិល​យ៉ាងហោចណាស់​ ៤,២៥៣​នាក់​បាន​ស្លាប់​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះនៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ ចាប់តាំងពី​រុស្ស៊ី​ចាប់ផ្ដើម​វាយលុក​។

​ការិយាល័យ​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​បាន​បញ្ជាក់​ពី​ចំនួន​មនុស្ស​ស្លាប់ ២,៤៥៥​នាក់​នៅ​ក្នុង​តំបន់ Donetsk និង Luhansk ភាគ​ខាងកើត និង​ចំនួន ១,៧៩៨​នាក់​នៅ​ក្នុង​តំបន់​ផ្សេងៗ​របស់​ប្រទេស​នេះ ​រួម​ទាំង​ទីក្រុង Kyiv និង​តំបន់ Kharkiv​។ ​ការិយាល័យ​ដដែល​ក៏បាន​និយាយ​ផង​ដែរ​ថា ​ជន​ស៊ីវិល​ចំនួន ៥,១៤១​នាក់​បាន​រង​របួស​អំឡុង​សង្គ្រាម​នេះ​។ ​ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា ​ខ្លួន​ជឿ​ថា ​ចំនួន​ពិតប្រាកដ​អាច​មាន​ខ្ពស់​ជាង​នេះ ព្រោះ​ទីភ្នាក់ងារ​នេះ​កំពុង​ធ្វើ​ការ​ដើម្បី​បញ្ជាក់​ពី​របាយការណ៍​នានា​ពី​ទីក្រុង Mariupol ​ភាគ​ខាងកើត និង​តំបន់​ផ្សេងទៀត ជាទី​ដែល​ការ​វាយ​ប្រយុទ្ធ​នៅតែ​កំពុង​កើតមាន​នៅឡើយ​។​

​ទីភ្នាក់ងារ​ទទួលបន្ទុក​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​វិញ​បាន​និយាយ​ថា មនុស្ស​ប្រមាណ ​៦.៦៤​លាន​នាក់​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​នគិត​ត្រឹម​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ ចាប់តាំងពី​ការវាយលុក​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ​។​ ​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Yahoo លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Zelenskyy បាន​និយាយ​ថា ទាហាន​រុស្ស៊ី​ប្រមាណ ​៣០០​នាក់​បាន​ស្លាប់​ជា​រៀងរាល់ថ្ងៃ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ​អំឡុង​សង្គ្រាម​នេះ​។ ចំនួន​ទាហាន​រុស្ស៊ី​ស្លាប់​សរុប​មាន​ជាង ៣១​,០០០​នាក់៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        816
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        449
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        219

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm