កីឡាករ​បាល់ទះ​កម្ពុជា ៦​រូប​ត្រូវបាន​ក្លិប​បរទេស​តាម​ចែចូវ ក្រោយ​ចប់​ស៊ី​ហ្គេម​នៅ​វៀតណាម​

2022/06/09 05:25:03 pm        1.0 K

​​បាល់ទះ៖ សមាជិក​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ៦​រូប​ត្រូវបាន​ក្លិប​បរទេស​យ៉ាងហោច ៤​ប្រទេសធ្វើការ​ស្នើសុំ​សហ​ព័ន្ធដើម្បី​ចង់​នាំយក​ពួកគេ​ទៅ​រួម​ក្លិប​របស់ខ្លួន បន្ទាប់ពី​ពួកគេ​បានបង្ហាញ​សមត្ថភាព​យ៉ាង​ល្អ និង​បានរួម​ចំណែក​​ជួយ​ក្រុម​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ដ្រឈ្នះ​មេដាយ​សំរឹទ្ធ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមនៅ​ប្រទេស​វៀតណាមកាលពី​ថ្មីៗ។ នេះ​បើតាម​ការ​បង្ហើប​របស់​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា។​

​លោក​បាន​បង្ហើប​ថា ក្នុងចំណោម​កីឡាករ​ជម្រើសជាតិ ៦​រូបមាន​ក្លិប​នៅ​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និង​វៀតណាមបាន​ចែចូវ តែ​សហព័ន្ធ​បានអនុញ្ញាត​ឲ្យ​កីឡាករ​ម្នាក់​ប៉ុណ្ណោះចេញទៅ​លេងគឺ​កីឡាករ វឿន វាសនា ដែល​ឈានដល់​កិច្ចព្រមព្រៀង​លេង​ឲ្យ​ក្លិប​មួយនៅ​វៀតណាម ជាមួយ​តម្លៃ​ខ្លួន​ខ្ទង់​ម៉ឺន​ដុល្លារសម្រាប់​ការលេង​រយៈពេល ២​សប្ដាហ៍។ រីឯ ៥​រូប​ទៀតដោយសារ​មានការ​ស្នើសុំ​ទិញ​រយៈពេល​វែង សហព័ន្ធ​មិនបាន​អនុញ្ញាត​នោះទេដោយសារ​ខ្លាច​ប៉ះពាល់​ដល់​ការប្រមូលផ្ដុំ​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​សូម​រំលឹកថា ក្រុម​បាល់ទះ​បុរស​ក្នុង​សាល​ជម្រើសជាតិ​កម្ពុជា បាន​សាង​ភាព​ភ្ញាក់ផ្អើល ក្រោយ​បាន​យកឈ្នះ​អតីត​ក្រុម​មេដាយប្រាក់​ស៊ី​ហ្គេមហ្វីលីពីន ក៏ដូចជា​ក្រុម​ខ្លាំង​ថៃជាមួយ​ការធ្វើ​បាន​យ៉ាង​ល្អក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាមកាលពី​ថ្មីៗ រហូត​បំបែក​កំណត់ត្រា​ដណ្ដើមបាន​មេដាយ​សំរឹទ្ធលើកដំបូង។ តាមរយៈ​នេះបានធ្វើ​ឲ្យ​អ្នក​សេ្ន​ហា​វិស័យ​កីឡាបាល់ទះ​ក្នុងប្រទេស និង​តំបន់ មានការ​ចាប់អារម្មណ៍​ជាខ្លាំងចំពោះ​ក្រុម​បាល់ទះ​កម្ពុជា។​

​តាមរយៈ​នេះហើយទើប​មាន​បណ្ដា​ក្លិប​ជាច្រើន បាន​តាម​ចែចូវ​កីឡាករ​បាល់ទះ​ជម្រើសជាតិ​កម្ពុជា។ តែដោយសារ​មានការ​ស្នើសុំ​រយៈពេល​វែងទើប​សហព័ន្ធ​មិនទាន់​បើកភ្លើង​ខៀវ តែ​ក្រោយ​ចប់​យុទ្ធនាការ​ស៊ី​ហ្គេមឆ្នាំ​២០២៣ សហព័ន្ធ​អាច​នឹង​បើកផ្លូវ​ឲ្យ​កីឡាករ​ជាច្រើន​ចេញទៅ​ប្រកប​អាជីព​នៅក្រៅ​ប្រទេស ជាមួយ​ការធានា​នូវ​លិខិត​គតិយុត្តិ​ផ្សេងៗដើម្បី​ធានាបាន​នូវ​ការ​គាំពា និង​អត្ថប្រយោជន៍សម្រាប់​កីឡាករ​ទៀតផង។ នេះ​បើតាម​ការ​បង្ហើប​បន្ថែម​របស់លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm