ប្រមុខ​អង្គការសហប្រជាជាតិ​ព្រមាន​ពី​ផលប៉ះពាល់​ពិភពលោក​ដោយសារ​សង្គ្រាម​អ៊ុយ​ក្រែ​ន​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​

2022/06/09 06:06:47 pm        903

​UN៖ លោក Antonio Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ផល​លំបាក​សម្រាប់​ពិភពលោក​កើត​ចេញពី​ការ​វាយ​លុក​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង ដោយ​មនុស្ស​ប្រមាណ ១.៦​ពាន់​លាន​នាក់​ទំនងជា​រង​ផល​ប៉ះពាល់​។

​លោក​អគ្គលេខាធិការ​បា​ន​និយាយ​ថា ផល​ប៉ះពាល់​នៃ​សង្គ្រាម​លើ​សន្តិសុខ​ស្បៀង ថាមពល និង​ហិរញ្ញវត្ថុ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ធ្ងន់ធ្ងរ និង​មាន​សន្ទុះ​ល្បឿន​លឿន​ទាក់ទង​នឹង​ផល​ប៉ះពាល់​នៃ​ជម្លោះ ដោយ​បង្ហាញ​របាយការណ៍​ទី​២ ​របស់​អង្គការសហប្រជាជាតិ​ពាក់ព័ន្ធ​នឹង​ផល​លំបាក​នៃ​ជម្លោះ​នេះ​។ ​លោក​បាន​បន្ថែមថា សម្រាប់​មនុស្ស​នៅ​ជុំវិញ​ពិភពលោក សង្គ្រាម​នេះ​កំពុង​បង្ក​ឲ្យ​មាន​រលក​នៃ​ភាព​អត់ឃ្លាន និង​ក្រីក្រ​ខ្លាំង​មិន​ធ្លាប់​មានដោយ​បណ្ដាល​ឲ្យ​សង្គម ​និង​សេដ្ឋកិច្ច​ធ្លាក់​ក្នុង​ភាព​វឹកវ​។​

​លោក Guterres និយាយ​ថា ខណៈ​ដែល​វិបត្តិ​ស្បៀងអាហារ​នៅ​ឆ្នាំនេះ​កើតឡើង​ដោយសារ​ខ្វះ​មធ្យោបាយ​ដឹកជញ្ជូន នៅ​ឆ្នាំក្រោយ​អាច​ខ្វះ​ស្បៀងអាហារ​តែម្ដង​។ ​លោក​បាន​ទទូច​នៅក្នុង​សន្ទរកថា​មួយ​ថា មធ្យោបាយ​តែមួយគត់​ដើម្បី​បញ្ឈប់​វិបត្តិ​ដ៏​ធំ​នេះ​បានគឺ​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​ត្រូវតែ​បញ្ចប់​។​ ​លោក Antonio Guterres បាន​ថ្លែង​ថា អង្គការសហប្រជាជាតិ​បាន​នឹង​កំពុង​ធ្វើការ​លើ​កញ្ចប់​ ដែល​នឹង​នាំចេញ​គ្រាប់​ធញ្ញជាតិ​រាប់​លាន​តោន និង​ទំនិញ​ផ្សេងទៀត​ពី​អ៊ុយ​ក្រែ​ន និង​រុស្ស៊ីដូចជា​គ្រាប់​ធញ្ញជាតិ និង​ជី​កសិកម្ម​ជាដើម​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        759
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        427
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        215

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm