អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញថា តំបន់កំបូល និងឈូកវ៉ា២ លែងខ្វះទឹកប្រើប្រាស់

2022/06/09 06:41:39 pm        927

ភ្នំពេញ៖ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងថា តំបន់កំបូល និងតំបន់ឈូកវ៉ា២ បច្ចុប្បន្ននេះ លែងខ្វះទឹកប្រើប្រាស់ហើយ ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានតប្រព័ន្ធទឹកស្អាត ទៅតំបន់ទាំងពីរនោះ ដើម្បីឲ្យពលរដ្ឋមានទឹកប្រើប្រាស់គ្រប់គ្រាន់ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពីការផ្តត់ផ្គង់ទឹកស្អាតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ឡុង ណារ៉ូ មានប្រសាសន៍ថា នៅ​រាជធានីភ្នំពេញ មានតំបន់ដែលខ្វះទឹកប្រើប្រាស់ជាងគេ នៅតំបន់កំបូល ​និងតំបន់ឈូកវ៉ា២ ហើយនៅ​តំបន់ព្រៃស ​ខណ្ឌដង្កោ កន្លែងខ្លះក៏មានខ្វះខាតផងដែរ ។

ឧត្តម បានបន្តថា បច្ចុប្បន្ន ពលរដ្ឋនៅតំបន់កំបូល ចំនួន៤សង្កាត់ ចាប់ផ្ដើមមានទឹកស្អាត​ប្រើប្រាស់​គ្រប់គ្រាន់ ដោយប្រព័ន្ធចែកចាយ​ទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​បានទៅដល់តាំង​ពី​ខែមេសា ឆ្នាំ២០២២ ខណៈតំបន់នោះកាលពីមុន ទឹកម៉ោង៤ព្រឹក ទើបទៅដល់ ហើយនៅក្រោមដី ពលរដ្ឋត្រូវបូមបន្ត ​ប៉ុន្តែបច្ចុប្បន្នលែងខ្វះទឹកហើយ ​ដោយគ្រាន់តែបើកក្បាលរ៉ូមីណេ គឺមាន​ទឹកប្រើ​ប្រាស់ និងធ្វើឲ្យពលរដ្ឋតំបន់នោះមានការសប្បាយរីករាយយ៉ាងខ្លាំង ។

ឯកឧត្តម បន្តថា ចំពោះតំបន់ឈូកវ៉ា២ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ពិសេសនៅក្នុងបុរី ខាងរដ្ឋាកទឹក ធ្លាប់ត្រូវដឹកទឹកដាក់តាមស៊ីតែន ​ចែកចាយដល់ពលរដ្ឋ ប៉ុន្តែឥឡូវលែងខ្វះទឹក​ប្រើប្រាស់​ដូចគ្នា ព្រោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​តាំងពីខែឧសភា ឆ្នាំ២០២២ ដោយមានទឹក​ប្រើប្រាស់ ​២៤ម៉ោងលើ២៤ម៉ោង ។

ឯកឧត្តម ឡុង ណារ៉ូ សម្រាប់នៅតំបន់ព្រៃស រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​ នឹងខិតខំធ្វើយ៉ាងណា នៅរដូវប្រាំងខាងមុខ​ ឲ្យពលរដ្ឋមានទឹកប្រើប្រាស់​ ប្រហាក់ប្រហែលតំបន់កំបូល និងតំបន់​ឈូកវ៉ា២ផងដែរ ។

ឯកឧត្តមអគ្គនាយក បានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផលិត​ទឹក​ប្រើប្រាស់ត្រឹម​ ៦សែនម៉ែត្រគីប ខណៈអ្នកប្រើប្រាស់នៅរាជធានីភ្នំពេញ ​និងនៅក្រុងតាខ្មៅ ខេត្តកណ្ដាល​ មានរហូតដល់ជាង ៨សែនម៉ែត្រគីប ៕ អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី

2026/07/24 08:25:41 pm
​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm